រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី៣ ស្តីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥

ភ្នំពេញ៖ ថ្ងៃអង្គារ ៦រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ឯកឧត្ដម ឡេង ធនយុទ្ធា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី៣ ស្តីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ តាមរយៈសន្និសីទវីដេអូពីចម្ងាយ។

 
រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំលើកទី៣ ស្តីពីការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥

កិច្ចប្រជុំនេះផ្តោតលើចំនុចសំខាន់ដូចតទៅ៖

១) បញ្ចប់ការត្រួតពិនិត្យលើ របាយការណ៍វឌ្ឍនភាពលើកទី២ ស្តីពីផែនការមេតភ្ជាប់អាស៊ាន ឆ្នាំ២០២៥ និងត្រួតពិនិត្យនិងវាយតម្លៃពាក់កណ្តាលអាណត្តិលើផែនការមេនេះ ដើម្បីដាក់ជូនកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ាននាខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខ

២) ពិភាក្សាដើម្បីកំណត់ទស្សនៈវិស័យ ធ្វើឱ្យប្រសើរឡើងនូវការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥

៣) ជំរុញកិច្ចសហប្រតិបត្តិការរវាងភាគីពាក់ព័ន្ធនៃផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥។

គួរកត់សម្គាល់ថា៖ ការតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តផែនការមេស្តីពីការតភ្ជាប់អាស៊ាន ឆ្នាំ២០២៥នេះ ផ្តោតលើវឌ្ឍនភាពនៃផែនការមេ ពិនិត្យការងារពាក់ព័ន្ធផែនការមេ កំណត់បញ្ហារាំងស្ទះនានា និងផ្តល់អនុសាសន៍សម្រាប់កែសម្រួល ដើម្បីជំរុញការអនុវត្តទាំងក្នុងក្របខណ្ឌតំបន់ និងអន្តរជាតិឱ្យកាន់តែប្រសើរឡើង៕

 

 

 

ប្រភព: ក្រសួងសាធារណការ និងដឹកជញ្ជូន