អីយ៉ា! បាត់មុខមួយរយ:ត្រលប់មកវិញប្រែប្រួលដល់ម្លឹង

ប្រិយមិត្តប្រាកដជាស្គាល់តារាចម្រៀងដែលល្បីតាមរយ:បទ “ មេម៉ាយសប្បាយចិត្ត” គឺអ្នកនាង រ័ត្នរចនា ស្រាប់តែបានបង្ហាញមុខជាថ្មីបន្ទាប់ពីអ្នកនាងបានព្យាយាមសម្រកគីឡូប៉ុន្មានខែចុងក្រោយនេះ ។

 
អីយ៉ា! បាត់មុខមួយរយ:ត្រលប់មកវិញប្រែប្រួលដល់ម្លឹង
អីយ៉ា! បាត់មុខមួយរយ:ត្រលប់មកវិញប្រែប្រួលដល់ម្លឹង
អីយ៉ា! បាត់មុខមួយរយ:ត្រលប់មកវិញប្រែប្រួលដល់ម្លឹង
អីយ៉ា! បាត់មុខមួយរយ:ត្រលប់មកវិញប្រែប្រួលដល់ម្លឹង

 

គួរឲ្យភ្ញាក់ផ្អើល បន្ទាប់ពីតារាចម្រៀងរូបនេះបានបង្ហោះនៅរូបភាព រូបរាងថ្មីៗរបស់ខ្លួននៅលើបណ្ដាញសង្គមហ្វេសប៊ុក   ដែលមើលទៅពិតជាប្លែកខ្លាំងខុសពីកាលអ្នកនាងចូលសិល្ប:ដំបូង ។ 
ធ្លាប់តែរូបរាងធាត់ តែពេលនេះអ្នកនាង រិន រ័ត្នរចនា បានប្រែប្រួលរូបរាងស្វែលតូចច្រឡឹងត្រឹមតែជាង ៥៤គីឡូ ។
យ៉ាងណាមិញ អ្នកនាងថា ការសម្រក់គីឡូរបស់អ្នកនាងមួយផ្នែកធំគឺពឹងទៅលើវេជ្ជសាស្រ្ត ពោលគឺមិនមែនសម្រកបែបធម្មជាតិទាំងស្រុងនោះទេ ។

 


ទោះយ៉ាងណា ការសម្រកគីឡូមកនៅត្រឹមនេះកឺមិនទាន់ដល់កម្រិតដែលអ្នកនាងចង់បាននោះទេ ពោលគឺអ្នកព្យាយាមសម្រក់ពី ៥៤ គីឡូបច្ចុប្បន្ន នៅត្រឹម ៥០គីឡូី ។
ដោយឡែកបើនិយាយពីការងារសិល្ប:វិញ  អ្នកនាង រ័ត្នរចនា បានអះអាងថា ដោយសារវិបត្តកូវីដ ១៩ គឺអ្នកនាងក៏ដូចជាសិល្ប:ជាច្រើនទៀតដែរ គឺមិនសូវបានចេញច្រៀងសម្ដែងដូចមុនទេ និយាយរួមគឺទំនេរ។ អ្នកនាងបានបញ្ជាក់ថា  បច្ចុប្បន្ន អ្នកនាងបានត្រឹមតែចេញច្រៀងដាក់តាមយូធូបប៉ុណ្ណោះ ៕

 

សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia