កម្ពុជាបន្តរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី ចំនួន ៦៦៨នាក់ ខណ:ករណីស្លាប់បន្តកើតមាន
ក្រសួងសុខាភិបាល នៅថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសពីករណីរកឃើញឆ្លងថ្មីជំងឺកូវីដ១៩ សរុបចំនួន ៦៦៨នាក់ ខណ:ជាសះស្បើយមានចំនួន ៨១២នាក់ និងស្លាប់ ២៥នាក់។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថាក្នុងមានករណីឆ្លងថ្មីដែលជាអ្នកដំណើរពីបរទេសមាន ២៤០នាក់។
គិតមកដល់ពេលនេះ ប្រទេសកម្ពុជាបានរកឃើញអ្នកឆ្លងសរុបទូទាំងប្រទេសចំនួន ៧៦,៥៨៥នាក់ អ្នកជាសះស្បើយសរុប ៦៩,១៩៨ នាក់ និង មានអ្នកស្លាប់សរុប១,៣៧៥នាក់ ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋមេត្តាប្រុងប្រយ័ត្នឱ្យបានខ្ពស់ជាទីបំផុត ត្រូវកុំភ្លេចអនុវត្តនូវវិធានការដ៏មានប្រសិទ្ធភាព គឺ៣កុំ និង៣ការពារ ព្រមទាំងចូលរួមចាក់វ៉ាក់សាំងដើម្បីបង្ការវីរុសដ៏កាចសាហាវនេះ៕
សូមចុច join link Telegram https://t.me/cngtvcambodia
ប្រភព: ក្រសួងសុខាភិបាល