អាជ្ញាធរខេត្តព្រះវិហារត្រៀមលក្ខណ:រួចជាស្រេចក្នុងការទទួលពលករខ្មែរ មកពីប្រទេសថៃពេលបើកព្រំដែនឡើងវិញ

 
អាជ្ញាធរខេត្តព្រះវិហារត្រៀមលក្ខណ:រួចជាស្រេចក្នុងការទទួលពលករខ្មែរ មកពីប្រទេសថៃពេលបើកព្រំដែនឡើងវិញ

ព្រះវិហារ៖ អាជ្ញាធរខេត្តព្រះវិហារត្រៀមលក្ខណ:រួចជា ស្រេចក្នុងការទទួលពលករខ្មែរដែលមកពីប្រទេសថៃ ក្នុងករណីបើកព្រំដែនឡើងវិញ ធ្វើយ៉ាងណាសម្រួលឱ្យពលករទាំងនោះមានកន្លែងធ្វើចត្តាឡីស័កត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាលក្នុងកាត់ផ្តាច់ខ្សែ ចម្លងជំងឺកូវីដ១៩បំប្លែងថ្មីឱ្យមាន ប្រសិទ្ធភាព។

ឯកឧត្តម ប្រាក់ សុវណ្ណ អភិបាលខេត្ដព្រះវិហារបានមានប្រសាសន៍ថា កន្លងមកពលករខ្មែរដែលមកពីប្រទេសថៃបានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ជាបន្តបន្ទាប់ ខណៈដែលប្រទេសថៃមានការឆ្លងរាលដាលខ្លាំង។

ឯកឧត្តមបន្តថា ដើម្បីទប់ស្កាត់កុំឲ្យមេរោគកូវីដ១៩ ពិសេស មេរោគបំប្លែងថ្មីប្រភេទដែលតារាលដាលទៅអ្នកដទៃនោះ អាជ្ញាធរ ខេត្តព្រះវិហារក៏បានត្រៀមយកសំណាកលើពលករ នៅតាមខ្សែបន្ទាត់ព្រំដែនទាំងពីរកម្ពុជា ថៃ រួចបញ្ជូនពួកគាត់មកខាងក្នុងធ្វើចត្តាឡីស័កឲ្យបានត្រឹមត្រូវ។

ឯកឧត្តមបន្តទៀតថា សម្រាប់ខេត្តព្រះវិហាររហូតមកទល់នឹងពេលនេះ មានទីតាំងចត្តាឡីស័ក ចំនួន១០កន្លែងនិងមណ្ឌលព្យាបាលចំនួន៤កន្លែងសម្រាប់ដាក់ប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃដាច់ដោយ ឡែកពីអ្នកជំងឺកូវីដ១៩ក្នុងសហគមន៍ ។

សំឡេង៖«បើគិតមកទល់នឹងពេលនេះយើងបានទទួលពលករសរុបចំនួន ១២៦៩នាក់ក្នុងចំនួននេះបានបញ្ចប់ការធ្វើចត្តាឡីស័កដោយវិលទៅផ្ទះវិញ ហើយគឺនៅសល់តែ២៤ នាក់ប៉ុណ្ណោះដែលគាត់កំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌល។ទោះបីជាខេត្តយើងខ្ញុំទទួលពលករ តិចតួចក៏ដោយក៏យើងត្រៀមទទួលពលករចន្លោះពី៥០០ទៅ ១០០០នាក់»៕

Join telegram: https://t.me/cngtvcambodia

 

ប្រភព: ក្រសួងព័ត៌មាន