ចាប់ពីថ្ងៃទី ២២-២៨ ខែធ្នូ ឆ្នាំ២០២១ ស្ថានភាពធាតុអាកាសនៅកម្ពុជាអាចនឹងត្រជាក់ខ្លាំង

សេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី ២២-២៨ ខែធ្នូ ឆ្នាំ២០២១ ស្ថានភាពធាតុអាកាសនៅកម្ពុជាអាចនឹងត្រជាក់ខ្លាំង។

 
ចាប់ពីថ្ងៃទី ២២-២៨ ខែធ្នូ ឆ្នាំ២០២១ ស្ថានភាពធាតុអាកាសនៅកម្ពុជាអាចនឹងត្រជាក់ខ្លាំង

សេចក្តីជូនដំណឹង​របស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី ២២-២៨ ខែធ្នូ ឆ្នាំ២០២១ ស្ថានភាពធាតុអាកាសនៅកម្ពុជាអាចនឹងត្រជាក់ខ្លាំង។

ក្នុងសប្តាហ៍ខាងមុខនេះ ព្រះរាជាណាចក្រកម្ពុជា នឹងមានស្ថានភាពអាកាសធាតុដូចខាងក្រោម

ចាប់ពីថ្ងៃទី២២-២៦ ខែធ្នូ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ខ្សោយ

ចាប់ពីថ្ងៃទី២៧-២៨ ខែធ្នូ ទទួលនូវឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ (ចិន) ​គួបផ្សំនឹងខ្យល់មូសុងឦសានក្នុងកម្រិតពីមធ្យមទៅខ្លាំង។

ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាលខេត្តនៅតំបន់មួយមានអាកាសធាតុចាប់ចុះត្រជាក់សារជាថ្មីលាយឡំខ្យល់បក់ក្នុងកម្រិត មធ្យម បង្គួរ និងខ្លាំង៕

អាស្រ័យហេតុនេះសូមជ្រាបជាព័ត៌មាន និងត្រៀមលក្ខណ:ដោយយកចិត្តទុកដាក់ខ្ពស់៕

Join Telegram https://t.me/cngtvcambodia

ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម