ថ្មីៗនេះ ក្រុមហ៊ុនអុីអេហ្វជី (EFG) បានរៀបចំប្រារព្ធកម្មវិធី ទិវាអុីអេហ្វជីលើកទី៩
នៅថ្ងៃទី២ខែឧសភាឆ្នាំ២០២២,រាជនីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជាក្រុមហ៊ុនអុីអេហ្វជី (EFG) បានរៀបចំប្រារព្ធកម្មវិធី ទិវាអុីអេហ្វជីលើកទី៩ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២ថ្មីៗនេះ។
កម្មវិធីនេះបានរៀបចំឡើង ក្នុងគោលបំណងដើម្បី ពង្រឹង ទំនាក់ទំនង រវាងប្រធានប្រតិបត្តិ ប្រធានគ្រប់គ្រង ប្រធានផ្នែកផ្សេងៗ បុគ្គលិកការិយាល័យនិងបុគ្គលិកតាមហាងអោយកាន់តែស្និតស្នាល។ ទិវានេះ ដោយមានការចូលរួមដោយ អគ្គនាយកក្រុមហ៊ុន នាយកប្រតិបត្តិការ អ្នកគ្រប់គ្រងទូទៅ ប្រធានគ្រប់គ្រងម៉ាក ប្រធានផ្នែកទីផ្សារ និងបុគ្គលិកទាំងអស់។កម្មវិធីតម្រូវអោយចំណាយពេលពេញមួយថ្ងៃធ្វើការនៅក្នុងហាងផ្ទាល់របស់ក្រុមហ៊ុន អ៊ីអេហ្វជីនៅទូទាំងរាជធានីភ្នំពេញទាំងអស់ នឹងមានការចូលរួមទៅតាមគ្រប់ទីតាំងម៉ាកទាំងអស់ដូចជាដឹភីហ្សាខមផេនី (The Pizza Company), ការ៉េមស្វិនសិន(Swensen’s) , ឌីឃ្យូ(DQ) , គ្រីសស្ពី គ្រីម( Krispy Kreme ) ,បាប៊ីឃ្យូ ប្លាហ្សា( Bar B Q Plaza ), ដឹ កូហ្វី ក្លិប ( The Coffee Club ) អ៊ីតធូហ្គេតដ័រ(Eat Together),បាយភូមិ(Bay Phum), និងហាំងគ្រីឃីតឆិន(Hungry Kitchen ) ជាដើម។
លោក ទេព វិរៈ នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន អ៊ីអេហ្វជីកម្ពុជា បានលើកឡើងដែរថា នេះជាឱកាសដ៏ល្អមួយ ដើម្បីទទួលយកបទពិសោធន៍ ការងារប្រចាំថ្ងៃជាមួយនឹងសហការីជួរខាងមុខ និងអ្វីដែលសំខាន់ជាងនេះគឺដើម្បីមានឱកាសអោយលោកក៏ដូចជាបុគ្គលិកការិយាល័យទាំងអស់អាចបម្រើសេវាកម្មជូនអតិថិជនដោយផ្ទាល់ ។ ជាពិសេសលោកបានទទួលបានប្រយោជន៍យ៉ាងច្រើន ពីសកម្មភាពនេះ ព្រោះលោកអាចចូលមកកាន់តែជិតស្និទ្ធជាមួយបុគ្គលិកនៅហាងផ្ទាល់ មានការជជែកបែបមិត្តភ័ក្ដ អាចស្ដាប់យល់ដឹងកាន់តែច្រើនពីគ្នា ពីបញ្ហាដែលពួកគាត់ បានជួបប្រទះ ដើម្បីកែលម្អការងារអោយកាន់តែប្រសើរឡើង ។ ហើយថែមទាំងលោកអាចសិក្សាពីតម្រូវការជាក់ស្តែងរបស់បុគ្គលិកជួរមុខទាំងអស់ផងដែរ។ ជាពិសេសចំពោះបុគ្គលិកការិយាល័យទាំងអស់បើទោះបីជាពួកគេធ្លាប់តែជាអ្នកផ្ដល់យោបល់ដំបូន្មាន ដើម្បីផ្ដល់សេវាកម្មប្រសើរ គុណភាពខ្ពស់ដល់អតិថិជនតែសម្រាប់ថ្ងៃនេះ ពួកគាត់ត្រូវបានសហសេវិកណែនាំវិញម្តងព្រមទាំងលោកផងដែរ។ លោកពិតមានអារម្មណ៏សប្បាយរីករាយជាមួយនឹងសកម្មភាពទាំងនេះនៅថ្ងៃទិវាអ៊ីអេហ្វជីហើយលោកនឹងចូលរួមនៅឆ្នាំក្រោយៗ នៅហាងផ្សេងៗទៀត ។
លោក ទេព វិរៈ ក៏បានបន្ថែមថា ការធ្វើបែបនេះឆ្លុះបញ្ចាំងពីការធ្វើការងារជាក្រុមនិងរួមគ្នា ការរៀនសូត្រពីគ្នាទៅវិញទៅមក ទាំងថ្នាក់លើនិងថ្នាក់ក្រោមដោយប្រកាន់ខ្ជាប់ទៅតាមគោលការណ៍ច្បាស់លាស់របស់ក្រុមហ៊ុនស្របតាមពាក្យស្លោក បុគ្គលិករីករាយ អតិថិជនរីករាយ ។

ព័ត៍មានបន្ថែមទៀតអំពីក្រុមហ៊ុនអិចប្រេចហ្វូដគ្រុប(Express Food Group)រឺ ក្រុមហ៊ុនអ៊ីអេហ្វជី(EFG)
https://efg.rmagroup.net/about-efg/