“ពិធីជួបជុំបណ្តាញមិត្តយើង”

ទទួលបានការបរិច្ចាគគាំទ្រយ៉ាងផុសផុលពីសប្បុរសជនសរុបជាង ៥០ ០០០ (ប្រាំម៉ឺន) ដុល្លារអាម៉េរិក ដើម្បីប្រើក្នុងសកម្មភាពសង្គម។

 
“ពិធីជួបជុំបណ្តាញមិត្តយើង”

“ពិធីជួបជុំបណ្តាញមិត្តយើង” ទទួលបានការបរិច្ចាគគាំទ្រយ៉ាងផុសផុលពីសប្បុរសជនសរុបជាង ៥០ ០០០ (ប្រាំម៉ឺន) ដុល្លារអាម៉េរិក ដើម្បីប្រើក្នុងសកម្មភាពសង្គម។
--------
សមាគមមិត្តយើង បានរៀបពិធីជួបជុំបណ្តាញមិត្តយើង ដើម្បីរឹតចំណងមិត្តភាព និងសាមគ្គីភាព។ សមាគមមិត្តយើង មានសេចក្តីសោមនរីករាយយ៉ាងក្រៃលែង ដោយទទួលបានការចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ ឯកឧត្តម ហេង សួរ រដ្ឋលេខាធិការ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំង ភ្ញៀវកិត្តិយសទំាងអស់។
សមាគមមិត្តយើង ទទួលបានការបរិច្ចាគជាទឹកប្រាក់និងសម្ភារៈពីសប្បុរសជននានាតាមរយៈ ឯកឧត្តម ហេង សួរ មានចំនួនជាង ៥០ ០០០ (៥ម៉ឺន) ដុល្លារអាម៉េរិក ដើម្បីគាំទ្រសកម្មភាពសមាគមមិត្តយើងសម្រាប់រយៈ៣ឆ្នាំ។
ជាង ១ឆ្នាំកន្លងមកនេះ សមាគមមិត្តយើង បានចូលរួមសកម្មភាពសង្គម និងសប្បរសធម៌នានា សរុបជាទឹកប្រាក់ប្រមាណជាង ៥០,០០០ (៥ម៉ឺន) ដុល្លារអាម៉េរិក នៅតាមបណ្តាខេត្ត តាមរយៈការបរិច្ចាគអណ្តូងទឹក សម្ភារសិក្សា សម្ភារប្រើប្រាស់ គ្រឿងឧបភោគ-បរិភោគ សំលៀកបំពាក់និងសម្ភារផ្សេងៗទៀត ជូនដល់សាលារៀន មន្ទីរពេទ្យបង្អែក សិស្ស-និស្សិត ក្មេងកំព្រា លោកតាស៊ីក្លូ ជាពិសេសគ្រួសារ និងជនដែលជួបការលំបាកក្នុងជីវភាពរាប់រយគ្រួសារ ដែលបានទទួលការឧបត្ថម្ភទាំងថវិកា និងសម្ភារៈពីសប្បុរសជនដៃគូរសហការ។