សិស្សទីក្រុងវូហាន ប្រទេសចិន ដែលផ្ទុះវីរុសកូវីដ១៩ អាចចូលវិញបានហើយ

ទីក្រុងប៉េកាំង៖ សិស្សរស់នៅទីក្រុងវូហាន ប្រទេសចិន ដែលជាទីតាំងផ្ទុះវីរុសកូវីដ១៩ដំបូងអាចចូលរៀនវិញហើយនៅថ្ងៃពុធសប្តាហ៍នេះ ដោយត្រូវពាក់ម៉ាស់ និងឆ្លងកាត់ម៉ាស៊ីនស្កេនកម្ដៅ និងត្រូវរក្សាគម្លាតអង្គុយពីគ្នាមួយម៉ែត្រ។ នេះបើយោងតាមការចុះផ្សាយសារព័ត៌មាន CNA។

 
សិស្សទីក្រុងវូហាន ប្រទេសចិន ដែលផ្ទុះវីរុសកូវីដ១៩ អាចចូលវិញបានហើយ
សិស្សទីក្រុងវូហាន ប្រទេសចិន ដែលផ្ទុះវីរុសកូវីដ១៩ អាចចូលវិញបានហើយ
សិស្សទីក្រុងវូហាន ប្រទេសចិន ដែលផ្ទុះវីរុសកូវីដ១៩ អាចចូលវិញបានហើយ
សិស្សទីក្រុងវូហាន ប្រទេសចិន ដែលផ្ទុះវីរុសកូវីដ១៩ អាចចូលវិញបានហើយ
សិស្សទីក្រុងវូហាន ប្រទេសចិន ដែលផ្ទុះវីរុសកូវីដ១៩ អាចចូលវិញបានហើយ

 

សិស្សសាលាចំនួន១២១ស្ថាបនអាចចូលរៀនវិញជាលើកដំបូងចាប់តាំងពីទីក្រុងនេះត្រូវបានបិទដោយសារការរាតត្បាតនៃវីរុសកូវីដ១៩ចាប់តាំងពីខែមករាមក។

មន្ត្រីនៅទីក្រុងវូហានបានឲ្យដឹងថា សិស្ស និងបុគ្គលិកសិក្សាទាំងអស់ត្រូវឆ្លងកាត់ការធ្វើតេស្តរកវីរុសកូវីដ១៩ ជាមុនសិន មុនអនុញ្ញាតិឲ្យចូលរៀនឡើងវិញបាន ខណៈទីធ្លាសាលាត្រូវបានសម្អាត និងបាញ់សម្លាប់មេរោគរួចរាល់។

សូមបញ្ជាក់ផងដែរ មិនមានករណីឆ្លងថ្មីនៅខេត្តហ៊ូប៉ីអស់រយៈពេលជាងមួយខែមកហើយ៕

 

ប្រភព៖ CNAប្រែ​សម្រួល៖ ជា បញ្ញា