សមាគមមិត្តយើង រួមគ្នាជាមួយវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(NTTI)កាត់សក់ ជូនដល់សិស្សនិស្សិត លោកគ្រូអ្នកគ្រូជាង៥០០នាក់

លោក ឡា វិបុល អនុប្រធានសមាគមមិត្តយើង និងជាជានាយកសាលាជំនាញសក់ និងសម្រស់ ដែលមានឈ្មោះថា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E) លើកឡើងថាក្នុងកម្មវិធីសក់និងសម្រស់នាថ្ងៃទី៧ខែ មីនា នាវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ(NTTI) ថាៈ នេះជាលើកទី៥ហើយ ដែលសមាគមមិត្តយើង រៀបចំកម្មវិធី “សក់ និងសម្រស់របស់មិត្តយើង” នេះឡើង។

 
សមាគមមិត្តយើង រួមគ្នាជាមួយវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ(NTTI)កាត់សក់ ជូនដល់សិស្សនិស្សិត លោកគ្រូអ្នកគ្រូជាង៥០០នាក់

ការរៀបចំកម្មវិធីនេះឡើង ក្នុងគោលបំណង ដើម្បីជួយដល់បងប្អូន ដែលមានជីវភាពខ្វះខាត និងកម្មករ និយោជិត នៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធទាំងអស់ ដែលពុំមានឱកាស ឬជួបការក៏ដូចជាសិស្សនិស្សិត លោកគ្រូអ្នកគ្រូអោយទទួលបានសក់ស្អាតជាដើម។ កម្មវិធីមួយនេះ គឺជាការឆ្លើយតបទៅនឹងចក្ខុវិស័យវែងឆ្ងាយ របស់សមាគមមិត្តយើង ក្នុងការជួយលើកកម្ពស់ កម្រិតជីវភាពរស់នៅ និងបង្កើន ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរឡើង ដែលស្របទៅនឹងគោលនយោបាយរបស់ រាជរដ្ឋាភិបាលកម្ពុជា។

លោកបានអោយដឹងទៀតថាថ្ងៃនេះមានការចូលរួមពីសំណាក់ម្ចាស់ហាងសាឡន និងហាងកាត់សក់ ក៏ដូចជាជាងសក់ជាង៦០នាក់ តំណាងក្រុមហ៊ុនដៃគូសហការរបស់សមាគមមិត្តយើង និងក្រុមយុវជនស្ម័គ្រចិត្តមិត្តយើង ក្នុងការផ្តល់នូវសេវាកម្មកាត់សក់ជូនដល់សិស្សនិស្សិតដែលកំពុងបង្រៀន និងរៀននៅវិទ្យាស្ថានបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ។

លោកបន្តថាសមាគមមិត្តយើងមានកម្មវិធីសប្បុរសធម៌ជាច្រើន ក្នុងការជួយដល់អ្នក ដែលមានជីវភាពខ្វះខាត។ កម្មវិធី៥លើកកន្លងទៅនេះ យើងបានផ្តល់ជូនសេវាកាត់សក់ ដល់បងប្អូន ដែលមានជីវភាពខ្វះខាតជាង ២ពាន់នាក់រួចមកហើយ ។ ជាមួយគ្នាននេះ កន្លងមកយើងមិនត្រឹម តែផ្តល់ការកាត់សក់ ដល់ពួកគាត់ប៉ុណ្ណោះទេ តែយើងក៏មានកញ្ចប់ជំនួយ មានដូចជា អង្ករ និងសម្ភារៈមួយចំនួន ជូនដល់ពួកគាត់ ក្នុងការដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ។

ជាមួយគ្នានេះលោក វិបុលបន្ថែមថាមួយវិញទៀតបើបងប្អូនដែលចង់រៀនជំនាញកាត់សក់បងប្អូនក៏អាចចុះឈ្មោះចូលរៀននៅសាលា អេកូលអាំងទែរ ណាស្សូណាល់ ដឺ គ័ហ្វហ្វៀ អេ អេសស្តេទិក (ហៅកាត់ថា L.I.C.E)ដែលរៀនជាមួយគ្រូជំនាញៗនិងបទពិសោធន៍ខ្ពស់មកពីក្រៅប្រទេសផងដែរ។

សូមជម្រាបថាបន្ទាប់ពីផ្តល់សេវាកម្មកាត់សក់រួចរាល់ សមាគមមិត្តយើងក៏មានការផ្តល់ជូនកាដូរជាអាវយឺតមិត្តយើងម្នាក់១, ថ្នាំដុះធ្មេញ និងច្រាស់ដុះធ្មេញក្រោមការឧបត្ថមពីក្រុមហ៊ុន CCធម្មជាតិចំនួនម្នាក់មួយប្រអប់ដល់អ្នកដែលបានកាត់សក់ផងដែរ៕