ប្រធានបទ ៖ វិធីដាក់ពាក្យសម្ងាត់ដើម្បីការពារឯកសារក្នុងកម្មវិធី Excel

Microsoft Excel គឺជាកម្មវិធីមួយក្នុងចំនោមកម្មវិធីដែលមានការពេញនិយមប្រើប្រាស់ ជាពិសេសសំរាប់អ្នកដែលធ្វើការងារខាងផ្នែក ធនាគារ គណនី សេដ្ឋកិច្ចជាដើម ដើម្បីធ្វើការបញ្ចូលទិន្នន័យ ការកែសម្រួល និងការរៀបចំការងារឲ្យកាន់តែប្រសើរជាងមុន។ ដើម្បីឲ្យមានសុវត្ថិភាពលើការប្រើប្រាស់ យើងសូមចែករំលែកនូវវិធីសាស្រ្តដាក់ពាក្យសម្ងាត់ទៅលើឯកសារ Excel ប្រសិនបើមិនចង់ឱ្យនរណាម្នាក់អាចចូលប្រើកែឯកសារ Excel របស់អ្នកដោយគ្មានការអនុញ្ញាត។

 
ប្រធានបទ ៖ វិធីដាក់ពាក្យសម្ងាត់ដើម្បីការពារឯកសារក្នុងកម្មវិធី Excel
ប្រធានបទ ៖ វិធីដាក់ពាក្យសម្ងាត់ដើម្បីការពារឯកសារក្នុងកម្មវិធី Excel
ប្រធានបទ ៖ វិធីដាក់ពាក្យសម្ងាត់ដើម្បីការពារឯកសារក្នុងកម្មវិធី Excel

+របៀបតម្លើងពាក្យសម្ងាត់ ៖

1.ជាមួយនឹងឯកសារ Excel សូមជ្រើសរើស File នៅជ្រុងខាងឆ្វេងនៃអេក្រង់

រួចចុចយក Info

2.ជ្រើសរើស Protect Workbook បន្ទាប់មកជ្រើសរើស Encrypt with Password រួចវាយបញ្ចូលពាក្យសម្ងាត់ដែលអ្នកចង់ដាក់ របញ្ចូលពាក្យសម្ងាត់ម្តងទៀតដើម្បីផ្ទៀងផ្ទាត់ ហើយជ្រើសរើសយល់ព្រម។

+របៀបលុបពាក្យសម្ងាត់​ ៖

1.បើកឯកសារដែលអ្នកចង់លុបពាក្យសម្ងាត់ចេញ រួចវាយ passwords បញ្ចូល

2. ជ្រើសរើសផ្ទាំងពិនិត្យឡើងវិញនៅផ្នែកខាងលើនៃទំព័រ

3.សម្រាប់ បញ្ជីនីមួយៗ សូមជ្រើសរើសសន្លឹក Protect Sheet ដោយ Unprotect Sheet ដើម្បីលុបការការពារពាក្យសម្ងាត់។

4.សម្រាប់ឯកសារការងារដែលមានបញ្ជីច្រើន សូមជ្រើសរើសបន្តដោយពាក្យ Unprotect Workbook

5. បញ្ចូលពាក្យសម្ងាត់ Workbook ម្តងទៀត នៅពេលត្រូវបានសួរ ហើយជ្រើសរើស យល់ព្រម ដើម្បីដកការការពារចេញជាការស្រេច៕

ប្រភព ៖ Slash Gear