ប្រធានបទ ៖ អ្នកដឹងអត់! Mail App របស់ iPhone មិនមែនដាក់បានតែ Email មួយទេ
តើ Mail App មានសារៈសំខាន់ប៉ុណ្ណា? ហេតុអ្វីអ្នកត្រូវមានវា ? អ្នកប្រើប្រាស់ភាគច្រើននៅមិនទាន់ដឹងពីរសារៈសំខាន់របស់ Mail App ដែលមាននៅក្នុងកម្មវិធី iPhone នោះទេ។ អាចនិយាយបានថា Mail App អាចជួយបានច្រើនចំពោះអ្នកប្រើ iPhone ព្រោះ Mail App អាចយកទៅបង្កើត Apple ID ហើយភ្ជាប់ជាមួយ Cloud ដែលធ្វើឲ្យ iPhone របស់អ្នកមានសុវត្ថិភាព ហើយទទួលបានព័ត៌មានផ្សេងទៀត ដែលផ្តល់ដំណឹងមកអ្នក ប្រសិនបើអ្នកប្រើ Email តែមួយភ្ជាប់ទៅនឹងកម្មវិធីផ្សេងទៀត។ ពេលខ្លះអ្នកមិនដឹងទេថាធ្វើយ៉ាងម៉េចទើបអាចលុប Email ចាស់ ឬចង់បន្ថែម Email ថ្មីទៀត។ រាល់ដងអ្នកដឹងតែម៉្យាងនោះគឺ iPhone អាចដាក់បានតែ Email មួយប៉ុណ្ណោះទៅក្នុង Mail App។
ពេលនេះអស់បារម្ភទៀតហើយមកដឹងអំពីវិធីសាស្ត្រងាយៗទាំងអស់គ្នា៖
- របៀបបញ្ចូលគណនី ឬបន្ថែមគណនីផ្សេងទៀត ៖
- ដំបូងបើកកម្មវិធី Settings
- បន្ទាប់មកចុច Mail
- រួចចុច Accounts
- សូមចុច Add Account
- ជ្រើសរើស email service provider ដែលអ្នកចង់ភ្ជាប់
- បញ្ចូលវាយបញ្ចូល email address និង password
- បន្ទាប់មកចុច Next ប្រសិនបើជម្រើសបង្ហាញឡើង ហើយរង់ចាំដើម្បី verify Mail
- ចុងក្រោយចុចលើ Save ដើម្បីរក្សាទុកគណនីជាការស្រេច
- នេះគឺជារបៀបលុបគណនី Email ចេញពី Mail App ៖
- ដំបូងបើកកម្មវិធី Settings នៅលើ iPhone របស់អ្នក
- បន្ទាប់មកចុច Mail
- រួចចុច Accounts
- បន្ទាប់មកទៀតជ្រើសរើស email account ដែលត្រូវលុបចេញនោះ
- សូមចុច Delete Account
- ជាចុងក្រោយសូមចុចលុបចេញពី My iPhone ជាការស្រេច៕
ប្រភព ៖ Slash Gear អត្ថបទ ៖ កា