ដំរីទេសចរណ៍ឈ្មោះ សំបូរ ដែលយើងស្គាល់ជាទូទៅថា "ដំរីវត្តភ្នំ" បានស្លាប់កាលពីយប់មិញ

ដំរីទេសចរណ៍ឈ្មោះ សំបូរ ដែលយើងស្គាល់ជាទូទៅថា "ដំរីវត្តភ្នំ" នោះបានស្លាប់កាលពីយប់មិញហើយនៅខេត្តមណ្ឌលគិរីដែលជាកន្លែងចូលនិវត្តន៍ចុងក្រោយរបស់វា។ មូលហេតុនៃការស្លាប់ គឺដោយសារវាឆ្លងជំងឺធ្មេញ បណ្តាលឲ្យសុខភាពចុះទ្រុឌទ្រោមខ្លាំងរយៈពេលមួយខែចុងក្រោយនេះ។ យើងជឿថា ប្រជាជនកម្ពុជានិងភ្ញៀវទេសចរបរទេសជាច្រើនសុទ្ធតែមានអនុស្សាវរីយ៍ជាមួយដំរីនេះ ព្រោះវាបម្រើវិស័យទេសចរណ៍ក្នុងស្រុកជាយូរឆ្នាំរហូតដល់វ័យចូលនិវត្តន៍ក្នុងឆ្នាំ២០១៤ ហើយវាក៏ជាដំរីដ៏ចំណាស់នៃកម្ពុជា (អាយុ ៦៣ឆ្នាំ) ដែលបានរស់រួចផុតពីរបបខ្មែរក្រហមផងដែរ។

 
ដំរីទេសចរណ៍ឈ្មោះ សំបូរ ដែលយើងស្គាល់ជាទូទៅថា

ប្រភព ៖ Amazing Cambodia