កុមារប្រមាណ១០លាននាក់ អាចនឹងមិនមានលទ្ធភាពចូលរៀនវិញទម្រាំពេលសាលាបើកទ្វាសារជាថ្មី

ទីក្រុងឡុងដ៍៖ អង្គការការពារកុមារបានព្រមានថា កុមារប្រមាណ ៩,៧ លានអ្នករងផលប៉ះពាល់ដល់ការអប់រំដែលមិនធ្លាប់មានពីមុនមកដោយសារការបិទទ្វារសាលារៀន។

 
កុមារប្រមាណ១០លាននាក់ អាចនឹងមិនមានលទ្ធភាពចូលរៀនវិញទម្រាំពេលសាលាបើកទ្វាសារជាថ្មី

ការធ្លាក់ចុះនៃសេដ្ឋកិច្ចដោយសារវិបត្តិកូវីដ១៩ អាចបង្ខំឲ្យកុមារចំនួន៩០ទៅ១១៧លាន់នាក់ធ្លាក់ចូលក្នុងភាពក្រីក្រ និងជះឥទ្ធិពលទៅលើការចូលរៀន ដោយក្មេងជាច្រើននាក់តម្រូវឲ្យធ្វើការងារ ឬក្មេងស្រីត្រូវបង្ខំឲ្យរៀបការឆាប់រហ័សដើម្បីជួយគ្រួសាររបស់ពួកគេនេះអាចមើលឃើញថា កុមារពី៧ ទៅ៩,៧ លាននាក់អាចនឹងបោះបង់ការសិក្សាជារៀងរហូត។
ប្រធានអង្គការការពារកុមារអន្តរជាតិអ្នកស្រី Inger Ashing បាននិយាយថា កុមារជិត១០លាននាក់ អាចនឹងមិនបានចូលសាលារៀនវិញនោះទេ ព្រោះតែវាជាភាពអាសន្ននៃការអប់រំ ហើយរដ្ឋាភិបាលទាំងឡាយគួរតែវិនិយោគជាបន្ទាន់ទៅលើការសិក្សា។ អ្នកស្រីក៏បានជំរុញឲ្យរដ្ឋាភិបាល និងម្ចាស់ជំនួយវិនិ យោគថវិកាបន្ថែមនៅពីក្រោយផែនការអប់រំពិភពលោកថ្មី ដើម្បីជួយឲ្យកុមារបានចូលរៀនវិញនៅពេល មានសុវត្ថិភាពពីវីរុសកូរ៉ូណា និងគាំទ្រដល់ប្រព័ន្ធសិក្សារៀនសូត្រពីចម្ងាយ។
គួរបញ្ជាក់ផងដែរថា នេះជាលើកដំបូងក្នុងប្រវត្តិសាស្រ្ត ដែលកុមារនៅទូទាំងពិភពលោកត្រូវបានទទួលរងការអាក់ខានដល់ការសិក្សារបស់ពួកគេ។ 

ប្រភព៖ CNA កែសម្រួល៖ កង​ ស្រីលីន