តើអ្នកណាកំពុងចំណេញពីសង្គ្រាមនៅអុីរ៉ង់?

ខណៈដែលតួអង្គសំខាន់ៗក្នុងជម្លោះអះអាងពីប្រៀបរៀងៗខ្លួន លោក Stefan Wolff សាស្ត្រាចារ្យផ្នែកសន្តិសុខអន្តរជាតិ បានវិភាគថា អ្នកដែលទទួលបានផលប្រយោជន៍យុទ្ធសាស្ត្រខ្ពស់បំផុតក្នុងស្ថានភាពនេះ គឺប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។

 
តើអ្នកណាកំពុងចំណេញពីសង្គ្រាមនៅអុីរ៉ង់?

ភាពតានតឹងរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ កំពុងឆាបឆេះយ៉ាងខ្លាំង កែវភ្នែករបស់អ្នកវិភាគអន្តរជាតិកំពុងសម្លឹងមើលទៅរក «អ្នកឈ្នះ» ពិតប្រាកដនៃជម្លោះនេះ។ ខណៈលោក ដូណាល់ ត្រាំ អះអាងថា អាមេរិកកំពុងមានប្រៀប ប៉ុន្តែអ្នកជំនាញសន្តិសុខអន្តរជាតិយល់ឃើញផ្សេងពីនេះ។លោក Stefan Wolff សាស្ត្រាចារ្យផ្នែកសន្តិសុខអន្តរជាតិមកពីសាកលវិទ្យាល័យ Birmingham បានធ្វើការវិភាគថា មកទល់ពេលនេះ គ្មានភាគីជម្លោះណាមួយកំពុងឈ្នះពិតប្រាកដនោះទេ។ លោកបានបញ្ជាក់ថា អ្នកដែលកំពុងទទួលបានផលចំណេញច្រើនបំផុតគឺ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន។ហេតុផលសំខាន់ៗដែលនាំឱ្យរុស្ស៊ីចំណេញពីសង្គ្រាមនៅអ៊ីរ៉ង់មានដូចជា៖
•ការបង្វែរការយកចិត្តទុកដាក់ និងធនធាន៖ សង្គ្រាមនៅអ៊ីរ៉ង់បានធ្វើឱ្យសហរដ្ឋអាមេរិក ត្រូវបង្វែរអាវុធ គ្រាប់រំសេវ និងថវិកាដែលធ្លាប់តែផ្តល់ឱ្យអ៊ុយក្រែន យកមកប្រើប្រាស់ក្នុងសមរភូមិផ្ទាល់ខ្លួនវិញ។ នេះគឺជាដំណឹងល្អសម្រាប់រុស្ស៊ី ក្នុងការបន្តប្រតិបត្តិការយោធានៅអ៊ុយក្រែន។
•វិបត្តិថាមពល៖ ការរំខានដល់ការដឹកជញ្ជូនប្រេងតាមច្រកសមុទ្រ Hormuz បានធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្ពស់ (លើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល)។ ក្នុងនាមជាប្រទេសនាំចេញប្រេងដ៏ធំ រុស្ស៊ីទទួលបានប្រាក់ចំណូលកាន់តែច្រើនដើម្បីមកទ្រទ្រង់សេដ្ឋកិច្ចសង្គ្រាមរបស់ខ្លួន។
•សម្ពាធសេដ្ឋកិច្ចលើអឺរ៉ុប៖ តម្លៃថាមពលដែលឡើងថ្លៃ បានធ្វើឱ្យបណ្តាប្រទេសនៅអឺរ៉ុបដែលជាខ្នងបង្អែករបស់អ៊ុយក្រែន ធ្លាក់ក្នុងវិបត្តិសេដ្ឋកិច្ច ដែលអាចធ្វើឱ្យពួកគេកាត់បន្ថយការជួយដល់ទីក្រុងគីវ (Kyiv)៕

Vladimir Putin: From Russia's KGB to a long presidency defined by war in  Ukraine - BBC News

Commentary: Only one man is doing any ‘winning’ in the Iran war

Donald Trump says US Navy ships on their way to Iran | The Jerusalem Post

ប្រភព៖ CNA