ចិនបាញ់រ៉ុក្កែតបេសកកម្មទៅភពអង្គារជាលើកដំបូងបានយ៉ាងជោគជ័យ

ខេត្តហៃណាន៖ ប្រទេសចិនបានបើកការស្រាវជ្រាវលើភពអង្គារជាលើកដំបូងបំផុត ជាបេសកកម្មបោះ ជំហានចូលទៅក្នុងភព ដែលមាននៅក្នុងគន្លងប្រព័ន្ធព្រះអាទិត្យ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២០។

 
ចិនបាញ់រ៉ុក្កែតបេសកកម្មទៅភពអង្គារជាលើកដំបូងបានយ៉ាងជោគជ័យ
ចិនបាញ់រ៉ុក្កែតបេសកកម្មទៅភពអង្គារជាលើកដំបូងបានយ៉ាងជោគជ័យ

រ៉ុក្កែត Long March-5 ដែលជាយានបាញ់បង្ហោះធំបំផុតរបស់ចិន ផ្ទុកយានអវកាសទម្ងន់ប្រមាណ ៥តោន ត្រូវបានបង្ហោះចេញពីស្ថាននីយ៍បាញ់បង្ហោះយានអវកាសក្នុងខេត្តហៃណាន។ វាត្រូវការពេល ប្រហែលជា៧ខែដើម្បីធ្វើដំណើរដល់ភពអង្គារ។

សូមបញ្ជាក់ផងដែរថា ចិនមានបំណងស្រាវជ្រាវអំពីធនធាន ដែលមាននៅលើភពអង្គារ ហើយនេះជា គោលដៅធំបំផុតមួយ បន្ទាប់ពីភាពជោគជ័យជាច្រើនពីបេសកកម្មឆាងអឺ លើឋានព្រះច័ន្ទនាប៉ុន្មានឆ្នាំ កន្លងមកនេះ៕

 

ប្រភព៖​ xinhua ប្រែសម្រួល៖ កង​ ស្រីលីន