[COVID-19] កម្ពុជា! ករណីជាសះស្បើយ ០៤នាក់បន្ថែមទៀត ខណ:មិនមានករណីឆ្លងវីរុសកូវីដ-១៩ ថ្មីទេនៅថ្ងៃនេះ

កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន ០៤ករណី ខណ:មិនមានករណីឆ្លងថ្មីបន្ថែមទៀតនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១៤៧នាក់ ក្នុងនោះមានស្រ្តី ៣៩នាក់ និងបុរស ១០៨នាក់។

 
[COVID-19] កម្ពុជា! ករណីជាសះស្បើយ ០៤នាក់បន្ថែមទៀត ខណ:មិនមានករណីឆ្លងវីរុសកូវីដ-១៩ ថ្មីទេនៅថ្ងៃនេះ
[COVID-19] កម្ពុជា! ករណីជាសះស្បើយ ០៤នាក់បន្ថែមទៀត ខណ:មិនមានករណីឆ្លងវីរុសកូវីដ-១៩ ថ្មីទេនៅថ្ងៃនេះ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៧ ខែ​កក្កដា​ ឆ្នាំ ២០២០ថា កម្ពុជាបានព្យាបាលអ្នកជំងឺកូវីដ១៩ជាសះស្បើយចំនួន ០៤ករណីបន្ថែមទៀត ជាមួយគ្នានេះចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ នៅទូទាំងប្រទេសមានចំនួន ២២៥ករណីក្នុងនោះមានស្រ្តី ៤៦នាក់ និងបុរស ១៧៩នាក់។

សូមជម្រាបថា អ្នកជម្ងឺដែលជាសះស្បើយ ០៤ករណីនៅថ្ងៃនេះគឺជាបុរសទាំងអស់ ដែលធ្វើ​ឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងដល់ ១៤៧នាក់(ស្មើនឹង ៦៥.៥៥% ធៀបនឹងចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ ទាំងអស់នៅទូទាំងប្រទេស)។

គិតមកត្រឹមថ្ងៃនេះ អ្នកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យរដ្ឋមានចំនួន ៧៦នាក់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មណ្ឌលសុខភាពចាក់អង្រែ និងមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ។ចំណែកអ្នកកំពុងសម្រាកព្យាបាលនៅបន្ទប់ដាច់ដោយឡែកនៅក្នុងស្ថានទូតអាមេរិកប្រចាំកម្ពុជាគឺជាស្រ្តីជនជាតិអាមេរិកកាំង ០២នាក់។

សូមរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ២០២០​៕

 

 

 

ប្រភព: ក្រសួងសុខាភិបាល