ព្រឹកនេះកម្ពុជា! រកឃើញករណីឆ្លងថ្មីកូវីដ-១៩ ចំនួន ០១ករណីបន្ថែមទៀតហើយ

នៅព្រឹកនេះកម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០១ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៧៧នាក់។

 
ព្រឹកនេះកម្ពុជា! រកឃើញករណីឆ្លងថ្មីកូវីដ-១៩ ចំនួន ០១ករណីបន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ ២០២០ថា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០១ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៧៧នាក់ ក្នុងនោះមានស្រ្តី ៥៤នាក់ និងបុរស ២២៣នាក់។

ករណីវិជ្ជមានកូវីដ-១៩ថ្មី ០១នាក់គឺកើតទៅលើបុរសជនជាតិចិន អាយុ ២៨ឆ្នាំ ជាអ្នកធ្វើដំណើរមកពីប្រទេសហ្វីលីពីន ដោយបានបន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកកាន់កម្ពុជានៅថ្ងៃទី ២៧ ខែ កញ្ញា ឆ្នាំ ២០២០។

សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចាក់អង្រែចំនួន ០១នាក់ និងមន្ទីរពេទ្យខេត្តសៀមរាបមានចំនួនតែ ០១នាក់។

គួរម្លឹកផងដែរថា​ កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ ដំបូងបំផុតកាលពីថ្ងៃទី​ ២៧​ ខែមករា​ ឆ្នាំ២០២០​៕

 

 

ប្រភព: ក្រសួងសុខាភិបាល