ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៃសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹមពីរបៀបបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក

ភ្នំពេញ៖ គ្រូបង្គោលនៃសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹមបានទទួលវគ្គបណ្ដុះបណ្ដាលពីរបៀបបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីអភិវឌ្ឍសមត្ថភាពគ្រូបង្គោលឱ្យចេះប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកបម្រើដល់ការបង្រៀនយកទៅអនុវត្តផ្ទាល់ជាមួយសិស្សដើម្បីធានាបានថាសិស្សានុសិស្សនៅតែអាចទទួលបានការអប់រំប្រកបដោយគុណភាពហើយស្របតាមទិសដៅក្រសួងអប់រំ យុវជន និងកីឡា។

 
ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៃសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹមពីរបៀបបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក
ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៃសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹមពីរបៀបបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក
ពិធីបើកវគ្គបណ្ដុះបណ្ដាលគ្រូបង្គោលនៃសាលាមធ្យមសិក្សាគរុកោសល្យមត្តេយ្យមជ្ឈឹមពីរបៀបបង្រៀនតាមប្រព័ន្ធអេឡិចត្រូនិក

វគ្គ​បណ្ដុះបណ្ដាល​នេះ​ដែរ​ត្រូវ​បាន​រៀបចំ​ជា​ពីរ​ក្រុម​គឺ​ក្រុម​រដ្ឋបាល សម្រាប់​សម្របសម្រួល​កម្មវិធី​ខ្លឹមសារ​មេរៀន និង​គ្រប់គ្រង​ថ្នាក់​រៀន​តាម Google meetនិងGoogle Classroom។

ពិធី​បើក​វគ្គ​បណ្ដុះបណ្ដាល​នេះ​បាន​ប្រព្រឹត្ត​ទៅ​ក្រោម​អធិបតីភាព​ឯកឧត្ដមបណ្ឌិត​សភាចារ្យ​ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ យុវជន និងកីឡា។ឆ្លៀត​ក្នុង​ឱកាស​នោះ​ឯកឧត្ដម​ក៏​បាន​លើក​ឡើង​ថា "ចាប់​ពី​ពេល​នេះ​ត​ទៅ​បច្ចេកវិទ្យា​ជា​ផ្នែក​មួយ​នៃ​កម្មវិធី​សិក្សា​សម្រាប់​គ្រឹះស្ថាន​បណ្ដុះបណ្ដាលគ្រូ" ដូច្នេះ​គ្រូ​ចេញ​ថ្មី​ទាំង​អស់​ត្រូវ​តែ​ចេះ​ប្រើប្រាស់​ប្រព័ន្ធGoogle Suite(G-Suite) ហើយ​ក្រសួង​នឹង​ដាក់​បញ្ចូល​ទៅ​ក្នុង​សាលា​គ្រប់​កម្រិត​តែ​ម្ដង៕

២៩ កក្កដា ២០២០ | សាលា​មធ្យមសិក្សា​គរុកោសល្យ​មត្តេយ្យ​មជ្ឈឹម

::គេហទំព័រ៖ www.moeys.gov.kh

::បណ្ដាញសង្គម៖ www.facebook.com/moeys.gov.kh | www.twitter.com/moeyscmbodia

::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh | www.facebook.com/krou.moeys.gov.kh

::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

 

 

ប្រភព: ក្រសួងអប់រំ យុវជន និងកីឡា