ធាតុអាកាសនៅកម្ពុជា!
សេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២២-២៨ ខែមិថុនា ឆ្នាំ២០២២។
ក្រសួងធនធានទឹក និងឧតុនិយ ចេញសេចក្តីជូនដំណឹងស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី ២២-២៨ ខែមិថុនា ឆ្នាំ២០២២ ព្រះរាជាណាចក្រកម្ពុជា ទទួលរងឥទ្ធិពលពីជ្រលងនៃប្រព័ន្ធសម្ពាធទាបដែលអូសបន្លាយ នៅលើភាគខាងជើងប្រទេសថៃ ប្រទេសឡាវ និងប្រទេសវៀតណាម ជាមួយនឹងខ្យល់មូសុងនិរតីបក់ក្នុងល្បឿនពីមធ្យមទៅបង្គួរ។
ស្ថានភាពបែបនេះនឹងធ្វើឲ្យតំបន់មួយចំនួននឹងមានភ្លៀងធ្លាក់នៅក្នុងកម្រិតពីតិចទៅបង្គួរ ដោយលាយឡំទៅដោយផ្គររន្ទះ និងខ្យល់កន្រ្តាក់។
អាស្រ័យហេតុនេះសូមបង្កើនការប្រុងប្រយ័ត្ន និងជម្រាបជាព័ត៌មាន៕
ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយ