នៅព្រឹកនេះកម្ពុជា! ករណីឆ្លងកូវីដ-១៩ថ្មី ០២ករណីបន្ថែមទៀតហើយ

កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០២ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៩០នាក់។

 
នៅព្រឹកនេះកម្ពុជា! ករណីឆ្លងកូវីដ-១៩ថ្មី ០២ករណីបន្ថែមទៀតហើយ
នៅព្រឹកនេះកម្ពុជា! ករណីឆ្លងកូវីដ-១៩ថ្មី ០២ករណីបន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ ២០២០ថា កម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ថ្មីចំនួន ០២ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៩០នាក់ ក្នុងនោះមានស្រ្តី ៥៩នាក់ និងបុរស ២៣១នាក់។

ករណីវិជ្ជមានកូវីដ-១៩ថ្មី ០២ករណី ក្នុងនោះកើតទៅលើបុរស ជនជាតិខ្មែរ អាយុ​ ៣៤ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ​ភូមតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល ​ និងបុរសជនជាតិខ្មែរ អាយុ ២៣ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកបាកាន ខេត្តពោធិសាត់។ បុរសទាំងអ្នកខាងលើបានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ២៦ ខែ តុលា ឆ្នាំ២០២០។

សូមជម្រាបថា អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ០៧នាក់។

គួរម្លឹកផងដែរថា​ អ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ២៩០នាក់ ក្នុងនោះមានស្រ្តី ៥៩នាក់ និងបុរស ២៣១នាក់​៕

 

ប្រភព: ក្រសួងសុខាភិបាល