[មានវីដេអូខាងក្រោម] អាមេរិករំពឹងថានឹងចាប់ផ្តើមចាក់វ៉ាក់សាំងការពារមេរោគកូវីដ -១៩ នៅដើមខែធ្នូ
វ៉ាស៊ីនតុនៈបើយោងតាមទីភ្នាក់ងារសារព័ត៌មាន CNA បានឲ្យដឹងថា សហរដ្ឋអាមេរិកសង្ឃឹមថានឹងចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ នៅដើមខែធ្នូនេះ ខណៈដែលមានករណីឆ្លងជាច្រើនបានកើនឡើងនៅទូទាំងប្រទេស។ នេះបើតាមយោងតាមការឲ្យដឹងរបស់ប្រមុខរដ្ឋាភិបាល ដែលខិតខំប្រឹងប្រែងលើវ៉ាក់សាំងការពារមេរោគកូវីដ-១៩។
ការចាប់ផ្តើមចាក់វ៉ាក់សាំងគឺជារឿងដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសដែលបានឆក់យកជីវិតមនុស្សប្រមាណជាង ២៥៥,០០០ នាក់នៅសហរដ្ឋអាមេរិកដែលជាចំនួនអ្នកស្លាប់ខ្ពស់បំផុតនៅលើពិភពលោក ចាប់តាំងពីមានការរាលដាលចេញពីប្រទេសចិនកាលពីចុងឆ្នាំមុន។
លោក Moncef Slaoui បានប្រាប់ CNN ថា ផែនការរបស់យើងគឺអាចបញ្ជូនវ៉ាក់សាំងទៅកន្លែងចាក់ថ្នាំបង្ការនៅក្នុងរយៈពេល ២៤ ម៉ោងបាន បន្ទាប់ពីមានការយល់ព្រមដោយរដ្ឋបាលចំណីអាហារនិងឪសថអាមេរិក។
ទីប្រឹក្សាវ៉ាក់សាំង FDA រាយការណ៍ថានៅថ្ងៃទី ១០ ខែធ្នូនឹងពិភាក្សាអំពីការអនុម័តការចាក់វ៉ាក់សាំងដែលក្រុមហ៊ុនឱសថ Pfizer និង Moderna និយាយថាយ៉ាងហោចណាស់ ៩៥ ភាគរយមានប្រសិទ្ធិភាព។
សូមជម្រាបថា វ៉ាក់សាំងនេះអាចនឹងចាក់នៅថ្ងៃទី ១១-១២ ខែ ធ្នូ ខាងមុខនេះ៕
សូមទស្សនាវិដេអូខាងក្រោម :
ប្រភព: CNA ដោយ: ជា បញ្ញា