[មានវីដេអូខាងក្រោម] តារាទឹកភ្នែកកញ្ញានី មុន្នីនាថ លះបង់របស់ម្យ៉ាងដែលមនុស្សស្រីស្រឡាញ់ខ្លាំង ដើម្បីថតរឿងមួយនេះ
បើយោងតាមគណនីហ្វេសបុករបស់តារាទឺកភ្នែកដែលលោកអ្នកធ្លាប់បានស្គាល់រួចមកហើយគឺកញ្ញា នី មុន្នីនាថ ថ្មីៗនេះកញ្ញាបានថតរឿងថ្មីមួយអោយផលិតកម្មសាស្រ្ដា ( Sastra Film)។
ដែលថតលើកនេះពិតជាគួរឲ្យចាប់អារម្មណ៍ដោយសារកញ្ញាហ៊ានលះបង់កាត់សក់ នៅក្នុងសាច់រឿងនេះ គេតម្រូវអោយតួស្រីកាត់សក់ខ្លីអោយនៅត្រឹមស្មា។ សូមសរសើរដល់កញ្ញា ដែលហ៊ានលះបង់កាត់សក់ដ៏ស្រស់ស្អាតរបស់ខ្លួនដែលបានរក្សាសក់អស់រយៈពេល១៣ឆ្នាំមកនេះ ហើយវាក៍ជាសក់ដែលមនុស្សស្រីស្រឡាញ់ខ្លាំងណាស់ផងដែរ។
បើតាមការបកស្រាយរបស់កញ្ញាបានប្រាប់អោយដឹងអំពីមូលហេតុមិនពាក់សក់នឹងសុខចិត្តកាត់សក់របស់ខ្លួន ព្រោះដោយសារចង់អោយការសម្ដែងនៅក្នុងរឿងមួយនេះមើលទៅដូចជាការពិត ព្រោះការពាក់សក់សម្ដែងគឺមិនសមដូចនឹងការកាត់សក់ពិតៗនោះទេ ជាពិសេសគឺកញ្ញាចង់រំលឹកគុណដល់ថ្ងៃ ៧ មករា នឹងដួងវិញ្ញាណក្ខ័ន្ធរបស់បងប្អូនប្រជាពលរដ្ធខ្មែរដែលបានបាត់បង់ជីវិតនៅក្នុងសម័យប៉ុលពតផងដែរ។
សូមជម្រាបថារឿងនេះមានចំណងជើងថា កាំជណ្ដើរទី៣ គឺជារឿងមួយដែលស្ថិតនៅក្នុងសម័យប៉ុពតហើយរឿង កាំជណ្ដើរទី៣ នេះនឹងត្រៀមចាក់បញ្ចាំងនៅដើមខែមករាឆ្នាំ ២០២១ខាងមុខនេះ៕
សូមទស្សនាវីដេអូខាងក្រោម :
ប្រភព: ផេកហ្វេសបុក នី មុនីនាថ