កិច្ចប្រជុំស្ដីពីលទ្ធផលនៃការអភិវឌ្ឍកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកលើទូរសព្ទ Android និង iOS

រាជធានីភ្នំពេញ៖ កិច្ចប្រជុំស្ដីពីលទ្ធផលនៃការអភិវឌ្ឍកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកលើទូរសព្ទ Android និង iOS ដែលជាកិច្ចសហការគ្នារវាងក្រសួងអប់រំ និងសហភាពសហព័ន្ធយុវជនកម្ពុជា បានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្ដម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ។ កិច្ចប្រជុំនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្ដម លោកជំទាវ ថ្នាក់ដឹកនាំក្រសួង ព្រមទាំងក្រុមការងារនៃនាយកដ្ឋានជំនាញដែលធ្វើការសម្របសម្រួលលើអភិវឌ្ឍកម្មវិធីនេះ។

 
កិច្ចប្រជុំស្ដីពីលទ្ធផលនៃការអភិវឌ្ឍកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកលើទូរសព្ទ Android និង iOS
កិច្ចប្រជុំស្ដីពីលទ្ធផលនៃការអភិវឌ្ឍកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកលើទូរសព្ទ Android និង iOS
កិច្ចប្រជុំស្ដីពីលទ្ធផលនៃការអភិវឌ្ឍកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកលើទូរសព្ទ Android និង iOS
កិច្ចប្រជុំស្ដីពីលទ្ធផលនៃការអភិវឌ្ឍកម្មវិធីសិក្សាតាមប្រព័ន្ធអេឡិចត្រូនិកលើទូរសព្ទ Android និង iOS

កម្មវិធី​សិក្សា​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​តាម​ទូរសព្ទ​នេះ ផ្ដល់​​ដល់​គ្រូ​បង្រៀន និង​សិស្សានុសិស្ស​នូវ

១-វីដេអូសិក្សាពីថ្នាក់ទី១ដល់ថ្នាក់ទី១២

២-សៀវភៅសិក្សាអេឡិចត្រូនិកដូចជា សៀវភៅសិក្សាគោល ចំណេះដឹងទូទៅ រឿងនិទាន និងសៀវភៅភាសាបវរទេសជាដើម

៣-កម្មវិធីតេស្តសមត្ថភាពសិស្ស (Quiz)

៤-ទំព័រព័ត៌មានអប់រំ។

ដោយឡែកមុខងារផ្សេងៗរបស់កម្មវិធីមាន៖

១-រាល់វីដេអូសិក្សា និងសៀវភៅ អាចទាញយក (Download) ទុកក្នុងទូរស័ព្ទសម្រាប់ប្រើប្រាស់ពេលទូរស័ព្ទមិនភ្ជាប់អ៊ីនធឺណិត (Offline)

២-ឯកសារមេរៀននៅភ្ជាប់ជាមួយវីដេអូនីមួយៗ សម្រាប់ជាជំនួយដល់សិស្ស និងអាចទាញយកមកប្រើប្រាស់បាន

៣-វេទិកាសំណួរចម្លើយនៅក្រោមវីដេអូសិក្សានីមួយៗ

៤-អាចប្រើប្រាស់បាន០៥គណនីលើទូរស័ព្ទតែមួយ

៥-តារាងកាលវិភាគសិក្សាផ្ទាល់ខ្លួន និងរំឭកពេលដល់ម៉ោងសិក្សា

៦-ក្រាបតាមដានចំនួនដងនៃការប្រើប្រាស់កម្មវិធី ភាគរយសិក្សាតាមមុខវិជ្ជា និងតាមមេរៀន និងតាមលទ្ធផលតេស្ត។

កិច្ច​ប្រជុំ​នេះ មាន​ការ​ធ្វើ​បទបង្ហាញ​អំពី​កម្មវិធី​ដោយ​ក្រុម​ការងារអភិវឌ្ឍ​កម្មវិធីជូនថ្នាក់ដឹកនាំ និងបាន​បើកការពិភាក្សាលើដំណើរការបញ្ចូលមាតិកាអប់រំនានារបស់ក្រសួងទៅក្នុងកម្មវិធី កំណត់ឈ្មោះផ្លូវការរបស់កម្មវិធី ការរក្សាទុកទិន្នន័យរបស់កម្មវិធី ការចុះឈ្មោះកម្មវិធីទៅក្នុងប្រព័ន្ធប្រតិបត្តិការ Android និង iOS ដើម្បីដាក់ឱ្យប្រើប្រាស់ និងត្រួតពិនិត្យលើលក្ខន្តិកៈនៃការប្រើប្រាស់កម្មវិធី ដោយមានការសម្របសម្រួលដោយនាយកដ្ឋានបច្ចេកវិទ្យាព័ត៌មាន និងប្រមូលធាតុចូលពីនាយកដ្ឋានជំនាញមានដូចជា នាយកដ្ឋានមធ្យមសិក្សាចំណេះទូទៅ កិច្ចការប្រឡង បឋមសិក្សា អប់រំកុមារតូច អប់រំក្រៅប្រព័ន្ធ អប់រំពិសេស ប្រព័ន្ធព័ត៌មានគ្រប់គ្រងអប់រំ អភិវឌ្ឍកម្មវិធីសិក្សា និងគ្រឹះស្ថានបោះពុម្ព និងចែកផ្សាយ៕

 

::គេហទំព័រ៖ www.moeys.gov.kh

::បណ្ដាញសង្គម៖

www.facebook.com/moeys.gov.kh

| www.twitter.com/moeyscambodia

::ទំព័រធនធានអប់រំ៖ www.krou.moeys.gov.kh |

www.facebook.com/krou.moeys.gov.kh

::បណ្ដាញ YouTube៖ www.youtube.com/moeyscambodia

 

ប្រភព: ក្រសួងអប់រំ យុវជន និងកីឡា