រដ្ឋលេខាធិការក្រសួងសុខាភិបាល អំពាវនាវដល់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទៅយកសំណាកលើកទី២ នៅថ្ងៃទី ៣ ខែមិនា

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២១នេះ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកជំទាវ យក់ សម្បត្តិ អំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយបានយកសំណាកលើកទី១ រួចរាល់ មុនថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ ទៅយកសំណាកលើកទី២ម្តងទៀតនៅថ្ងៃទី ៣ ខែមិនា ឆ្នាំ ២០២១ នៅទីតាំងចំនួនពីរ គឺទីតាំងទី១ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកសម្រាប់ប្រជាពលរដ្ឋខ្មែរ និងទីតាំងទី២ នៅកោះពេជ្រអាគារសហគមន៍សម្រាប់ជនជាតិចិន។

 
រដ្ឋលេខាធិការក្រសួងសុខាភិបាល អំពាវនាវដល់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទៅយកសំណាកលើកទី២ នៅថ្ងៃទី ៣ ខែមិនា
រដ្ឋលេខាធិការក្រសួងសុខាភិបាល អំពាវនាវដល់អ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ទៅយកសំណាកលើកទី២ នៅថ្ងៃទី ៣ ខែមិនា

លោកជំទាវរដ្ឋលេខាធិការ បានបន្តថា ចំពោះប្រជាពលរដ្ឋ ដែលមានការពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ហើយដែលបានយកសំណាកលើកទី១ ក្រោយថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ ២០២១ ក្រសួងសុខាភិបាល នឹងជម្រាបជូនកាល បរិច្ឆេទយកសំណាកនៅពេលក្រោយ។

គួរបញ្ជាក់ផងដែរថា ក្រសួងសុខាភិបាល នាព្រឹកថ្ងៃទី១ ខែកមីនា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនព័ត៌មានថា មានករណីវិជ្ជមានកូវីដ-១៩ថ្មី១៥នាក់ និងមិនមានអ្នកជាសះស្បើយនោះទេ។

ករណីវិជ្ជមានខាងលើ មាន១៤នាក់ បានជាប់ទាក់ទងនឹង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» និងម្នាក់ទៀតជាករណីនាំចូល។

តាមក្រសួងសុខាភិបាល រហូតមកដល់ពេលនេះ បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៨២០ករណី ក្នុងនោះអ្នកជំងឺ៤៧៧នាក់ បានជាសះស្បើយ។ 

ជាមួយគ្នានោះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» ក្រសួងសុខាភិបាល បានរកឃើញករណីឆ្លងថ្មីកើនដល់ ៣១៦នាក់ ក្នុងនោះ មានប្រុស១៥៧នាក់ និងស្រី១៥៩នាក់ផងដែរ៕

 

ប្រភព: ក្រសួងព័ត៌មាន