របាយការណ៍របស់មន្ត្រីការពារជាតិអាមេរិក៖ អាមេរិកប្រើប្រាស់គ្រាប់រំសេវអស់ទឹកប្រាក់ ៥,៦ ពាន់លានដុល្លារ ត្រឹមតែ ២ ថ្ងៃដំបូងប៉ុណ្ណោះ

យោងតាមរបាយការណ៍ថ្មីៗបំផុតពីមន្ត្រីការពារជាតិអាមេរិក និងប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ បានឱ្យដឹងថា ប្រតិបត្តិការសឹក "Epic Fury" ដែលជាការវាយប្រហាររួមគ្នារវាងសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ កំពុងដុតបំផ្លាញកញ្ចប់ថវិកាយ៉ាងសន្ធឹកសន្ធាប់ក្នុងល្បឿនដែលមិនធ្លាប់មានពីមុនមក។

 
របាយការណ៍របស់មន្ត្រីការពារជាតិអាមេរិក៖  អាមេរិកប្រើប្រាស់គ្រាប់រំសេវអស់ទឹកប្រាក់ ៥,៦ ពាន់លានដុល្លារ ត្រឹមតែ ២ ថ្ងៃដំបូងប៉ុណ្ណោះ

ត្រឹមតែរយៈពេល ៤៨ ម៉ោងដំបូង នៃជម្លោះនេះ សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ប្រមាណ ,៦ ពាន់លានដុល្លារ ទៅលើគ្រាប់រំសេវ និងមីស៊ីល។ តួលេខនេះបង្ហាញពីអាំងតង់ស៊ីតេនៃការវាយប្រហារតាមអាកាស និងការការពារយ៉ាងសកម្មពីសំណាក់កងកម្លាំងចម្រុះ។

ចំណុចដែលគួរឱ្យកត់សម្គាល់បំផុតនោះគឺ៖

  • មីស៊ីល Patriot៖ ក្នុងរយៈពេល ២ ថ្ងៃនោះ មីស៊ីលការពារអាកាសប្រភេទ Patriot ចំនួន ១.២០០ គ្រាប់ ត្រូវបានបាញ់បង្ហោះ។
  • តម្លៃក្នុងមួយគ្រាប់៖ មីស៊ីលនីមួយៗមានតម្លៃជាង ៤ លានដុល្លារ ដែលសរុបតែមីស៊ីលប្រភេទនេះមួយមុខ គឺអស់ជិត ៥ ពាន់លានដុល្លារទៅហើយ។

របាយការណ៍ពីមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្ត្រ និងអន្តរជាតិ (CSIS) ក៏បានព្រមានផងដែរថា ការប្រើប្រាស់គ្រាប់រំសេវក្នុងកម្រិតខ្ពស់បែបនេះ កំពុងធ្វើឱ្យឃ្លាំងអាវុធយុទ្ធសាស្ត្ររបស់អាមេរិកធ្លាក់ចុះយ៉ាងខ្លាំង។ មកទល់ពេលនេះ គេប៉ាន់ប្រមាណថា អាមេរិកបានប្រើប្រាស់អស់ជិត ៤៥% នៃស្តុកមីស៊ីល Patriot ដែលខ្លួនមានរួចទៅហើយ។

ក្រៅពីមីស៊ីល Patriot កងទ័ពជើងទឹកអាមេរិកក៏បានបាញ់មីស៊ីល Tomahawk ជាច្រើនរយគ្រាប់ ដែលមានតម្លៃប្រហែល ,៥ លានដុល្លារ ក្នុងមួយគ្រាប់បន្ថែមទៀត ដើម្បីកម្ទេចគោលដៅយោធាសំខាន់ៗនៅខាងក្នុងទឹកដីអ៊ីរ៉ង់។

អ្នកវិភាគយោធាលើកឡើងថា ប្រសិនបើសង្គ្រាមនៅតែបន្តក្នុងកម្រិតនេះ វានឹងក្លាយជាបន្ទុកហិរញ្ញវត្ថុដ៏ធ្ងន់ធ្ងរសម្រាប់រដ្ឋបាលទីក្រុងវ៉ាស៊ីនតោន ខណៈដែលការផលិតគ្រាប់រំសេវទាំងនេះឡើងវិញ ត្រូវចំណាយពេលច្រើនឆ្នាំឯណោះ៕


ប្រភព៖ Al Jazeera English