[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៦នាក់

ក្រសួងសុខាភិបាល បានប្រកាសថាមានករណីវិជ្ជមានកូវីដ-១៩ ថ្មីចំនួន ០៦ករណី ខណ:មិនមានករណីជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានកូវីដ-១៩សរុបមានចំនួន ៣៩៨នាក់។

 
[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៦នាក់
[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៦នាក់
[Covid-19] កម្ពុជា! មានករណីវិជ្ជមានកូវីដ-១៩ ថ្មី ចំនួន ០៦នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ ២០២១ថា កម្ពុជាមានអ្នកវិជ្ជមានវីរុសកូវីដ-១៩ ​ថ្មីចំនួន​ ០៦ករណី ខណ:មិនមានករណីអ្នកជាសះស្បើយទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកវិជ្ជមានវីរុសកូវីដ-១៩សរុបមានចំនួន ៣៩៨នាក់

ស្របពេលនេះអ្នកកំពុងសម្រាកព្យាបាលនៅ:

+មជ្ឈមណ្ឌលជាតិកំចាត់រោគរបេង និងហង់សិន មានចំនួន ០១នាក់

+មន្ទីរពេទ្យបង្អែក ខេត្តប៉ៃលិន មានចំនួន ០៧នាក់

+មន្ទីរពេទ្យបង្អែក ខេត្តបន្ទាយមានជ័យ មានចំនួន ១៣នាក់

+មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មានចំនួន ០១នាក់

សូមជម្រាបថាករណីវិជ្ជមានវិរុសកូវីដ-១៩ថ្មី សរុបចំនួន ០៦នាក់គឺជាពលករខ្មែរដែលធ្វើដំណើរមកពីប្រទេសថៃ។

គួរម្លឹកថា អ្នកកំពុងសម្រាកព្យាបាលមានចំនួនសរុប ២២នាក់ ក្នុងនោះមានអ្នកឆ្លងវីរុសកូវី-១៩សរុប មានចំនួន ៣៩៨ករណី ខណ:មានអ្នកជំងឺ ៣៧៦នាក់បានជាសះស្បើយ៕

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

ប្រភព: ក្រសួងសុខាភិបាល