សម្ដេចតេជោនាយករដ្ឋមន្រ្តីអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងវេទិកា BOAO អាស៊ីប្រចាំឆ្នាំ ២០២១
នាថ្ងៃទី២០ ខែមេសា ពិធីបើកវេទិកា BOAO អាស៊ីប្រចាំឆ្នាំ ២០២១ ត្រូវបានរៀបចំយ៉ាងអធឹកអធមក្នុងទីក្រុង BOAO ខេត្ត Hainan ប្រទេសចិន ឯកឧត្តមប្រធានាធិបតីចិន Xi Jinping បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះតាមរយៈVideo Conference។
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាថ្នាក់ដឹកនាំបរទេសទាំង១៦រូប និងអ្នកតំណាងអង្គការអន្តរជាតិបានអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាក្នុងវេទិកាខាងលើដោយតាមរយៈ Video Conference។
សូមជម្រាបថា នៅក្នុងឆ្នាំ២០២១នេះ គឺជាខួបអនុស្សាវរីយ៍លើកទី ២០ នៃការបង្កើតវេទិកា BOAO អាស៊ី ហើយក៏ជាលើកទី ៤ ហើយដែលសម្ដេចតេជោបានអញ្ជើញចូលរួមក្នុងវេទិកាខាងលើនេះ៕
សូមចុចlink Telegram Channel CNGTV Cambodia ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃតាមរយៈ https://t.me/cngtvcambodia
ប្រភព: Chinese Embassy in Cambodia