ព្រឹកនេះកម្ពុជា! ព្យាបាលអ្នកជាសះស្បើយកូវីដ១៩ ០១ករណីបន្ថែមទៀតហើយ

កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ១៩ ចំនួន ០១ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២៦៤នាក់នៃចំនួនអ្នកឆ្លងវីរុសកូវីដ-១៩ទាំងអស់ដែលមានចំនួន ២៧៣នាក់។

 
ព្រឹកនេះកម្ពុជា! ព្យាបាលអ្នកជាសះស្បើយកូវីដ១៩ ០១ករណីបន្ថែមទៀតហើយ
ព្រឹកនេះកម្ពុជា! ព្យាបាលអ្នកជាសះស្បើយកូវីដ១៩ ០១ករណីបន្ថែមទៀតហើយ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៦ ខែសីហាឆ្នាំ២០២០ថា កម្ពុជាបានព្យាបាលអ្នកជាសះស្បើយកូវីដ១៩ ០១ករណីបន្ថែមទៀតហើយ ខណ:មិនមានករណីឆ្លងថ្មីទេនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនចំនួន ២៦៤នាក់នៅក្នុងនោះមានស្រី ៥៤នាក់​ និងបុរស ២១០នាក់។

គួរបញ្ជាក់ថា ករណីជាសះស្បើយកូវីដ១៩ ០១ករណីគឺជាបុរសជនជាតិខ្មែរ អាយុ ២៧ឆ្នាំ មានអាស័យដ្ឋាននៅភូមិត្នោត ឃុំពង្រ ស្រុកឆ្លូង ខេត្តក្រចេះ បានធ្វើដំណើរមកពីប្រទេសអារ៉ាប់ ដោយឆ្លងកាត់ប្រទេសម៉ាឡេស៊ី ។

សូមរម្លឹកផងដែរថា ប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងស្ថាប័នពាក់ព័ន្ធ ក៏បានអំពាវនាវឱ្យពលរដ្ឋបន្តអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន ដើម្បីទប់ស្កាត់ការឆ្លងមកដល់សហគមន៍កម្ពុជា៕

 

 

 

ប្រភព: ក្រសួងសុខាភិបាល