គិតត្រឹមថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២១ រកឃើញវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៨៨០នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ២៨៨នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ ២០២១ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៨៨០នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ២៨៨នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ៤៩៨៦នាក់ បើធៀបនឹងអ្នកមានវីរុសកូវីដ-១៩សរុប ១២៦៤១នាក់។
សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ៨៨០នាក់ គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។
គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ១២៦៤១ករណី ក្នុងនោះមានអ្នកជំងឺ ៤៩៨៦នាក់បានជាសះស្បើយ ស្របពេលដែលមានអ្នកជំងឺ ៧៥៥៧នាក់កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ចំនួន ៩១នាក់ដោយសារជំងឺកូវីដ-១៩៕
ក្រសួងសូមកែតម្រូវតួលេខនៅក្នុងតារាងនៃទំព័រទី០៣ ត្រង់ចំនុច ៤.៣៨ និងចំនួនសរុបឣ្នកកំពុងសម្រាកព្យាបាលដែលមានដូចខាងក្រោមនេះ៖
សូមចុចlink Telegram Channel CNGTV Cambodia ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃតាមរយៈ https://t.me/cngtvcambodia
ប្រភព: ក្រសួងសុខាភិបាល