ផ្សាររដ្ឋ និងផ្សារមិនរៀបរយ នឹងបើកឱ្យដំណើរការឡើងវិញក្នុងពេលឆាប់ៗ

ឯកឧត្ដម កើត ឆែ អភិបាលរង រាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២១ បានឱ្យដឹងថា ចាប់ពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២១ទៅ ភូមិសាស្ត្ររាជធានីភ្នំពេញ នឹងកំណត់ឱ្យសឹងតែគ្មានជាតំបន់ក្រហមទៀតទេ បើមានក៏មានតួចតិចបំផុត ដោយសារចំនួនអ្នកឆ្លងជំងឺកូវីដ-១៩ បានថយចុះជាបន្តបន្ទាប់ ។

 
ផ្សាររដ្ឋ និងផ្សារមិនរៀបរយ នឹងបើកឱ្យដំណើរការឡើងវិញក្នុងពេលឆាប់ៗ

ឯកឧត្ដម កើត ឆែ បានឱ្យដឹងទៀតថា សម្រាប់ផ្សាររដ្ឋ និង ផ្សារមិនរៀបរយ មួយចំនួន រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកកិច្ចប្រជុំនៅថ្ងៃទី២១ ខែឧសភា ខាងមុខ ដើម្បីសម្រេចឱ្យបើកដំណើរការឡើងវិញជាបន្តបន្ទាប់ផងដែរ ប៉ុន្តែសម្រាប់តែការលក់ដូរទំនិញដែលចាំបាច់និងមានតម្រូវការតែប៉ុណ្ណោះ ហើយនឹងតម្រូវឱ្យមានការគោរពតាមវិធានសុខាភិបាល ។

ឯកឧត្ដមបន្តថា កន្លងមកដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញវិធានការកំណត់តំបន់៣ រួមមាន៖ តំបន់ក្រហម សម្រាប់ទីតាំងមានការឆ្លងខ្លាំង, តំបន់លឿងទុំ សម្រាប់ទីតាំងមានការឆ្លងមធ្យម និង តំបន់លឿង សម្រាប់ទីតាំងមានការឆ្លងតិចតួច ។ វិធានការនេះបានជួយឱ្យការប្រយុទ្ធ ប្រឆាំងនឹងជំងឺកូវីដ-១៩ មានប្រសិទ្ធភាព ដែលធ្វើឱ្យអត្រាអ្នកឆ្លងជំងឺកូវីដ-១៩ ក្នុងរាជធានី ភ្នំពេញ បានថយចុះជាបន្តបន្ទាប់ ៕

សូមចុច join link Telegram Channel CNGTV Cambodia https://t.me/cngtvcambodia

 

 

 

ប្រភព: ក្រសួងព័ត៌មាន