រដ្ឋបាលខេត្តរតនគិរី កំណត់ភូមិសាស្រ្ដក្នុងក្រុងបានលុង ជាតំបន់លឿងទុំ និងតំបន់លឿង ក្នុងអំឡុងពេលនៃការផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩

សេចក្ដីសម្រេចស្ដីពីការកំណត់ភូមិសាស្រ្ដក្នុងក្រុងបានលុង នៃខេត្តរតនគិរីជាតំបន់លឿងទុំ និងតំបន់លឿង ក្នុងអំឡុងពេលនៃការផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩

 
រដ្ឋបាលខេត្តរតនគិរី កំណត់ភូមិសាស្រ្ដក្នុងក្រុងបានលុង ជាតំបន់លឿងទុំ និងតំបន់លឿង ក្នុងអំឡុងពេលនៃការផ្ទុះការរីករាលដាលនៃជំងឺកូវីដ-១៩

ប្រការ១ ត្រូវបានកំណត់ភូមិសាស្រ្ដក្រុងបានលុង នៃខេត្តរតនគិរីជា០២តំបន់

-តំបន់លឿងទុំ សំដៅដល់ភូមិសាស្រ្ដដែលមានការឆ្លងរាលដាលកម្រិតមធ្យមនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍

-តំបន់លឿង សំដៅដល់ភូមិសាស្រ្ដដែលមានការឆ្លងរាលដាលកម្រិតស្រាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍

ប្រការ២ ត្រូវបានបិទជាបណ្ដោះអាសន្ន និងអនុវត្តវិធានការចំពោះភូមិសាស្រ្ដក្រុងបានលុង នៃខេត្តរតនគិរី ដោយកំណត់ជាតំបន់លឿងទុំ និងតំបន់លឿង ដែលមានភ្ជាប់ផែនទីបង្ហាញទីតាំងជាឧបសម្ព័ន្ធ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ រហូតដល់មានការសម្រេចជាថ្មី ។

ក. តំបន់លឿងទុំ

១. សង្កាត់ឡាបានសៀក៖ ផ្សារបានលុង ផ្នែកខ្លះនៃភូមិថ្មី ភូមិអូរមៀត ភូមិអភិវឌ្ឍន៍ និងភូមិជ័យជំនះ

២. សង្កាត់យក្ខឡោម៖ ផ្នែកខ្លះ នៃភូមិជ្រី

៣. សង្កាត់កាចាញ៖ ផ្នែកខ្លះនៃភូមិ៤ ។

ខ.តំបន់លឿង

១. សង្កាត់ឡាបានសៀក៖ ផ្នែកខ្លះនៃភូមិថ្មី ភូមិអូររមៀត និងភូមិជ័យជំនះ

២. សង្កាត់យក្ខឡោម៖ ផ្នែកខ្លះ នៃភូមិឡាប៉ូ

៣. សង្កាត់កាចាញ៖ ផ្នែកខ្លះ នៃភូមិ៤

៤. សង្កាត់បឹងកន្សែង៖ ផ្នែកខ្លះ នៃភូមិទេសអន្លុង ភុមិអូរកន្ដិល និងភូមិអូរកន្សែង ។

សូមចុច join link Telegram https://t.me/cngtvcambodia

ប្រភព: រដ្ឋបាលខេត្តរតនគិរី