ឯកឧត្តម ប្រាក់ សុខុន នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ នៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១
សេចក្តីប្រកាសព័ត៌មាន ស្ដីពី ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញធ្វើជាសហប្រធានជាមួយ ឯកឧត្តម អេនតូនី ប្លីនខេន (Antony Blinken) រដ្ឋមន្រី្តការបរទេសសហរដ្ឋអាមេរិក ដឹកនាំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសភាពជាដៃគូមេគង្គ-សហរដ្ឋអាមេរិក លើកទី២ ដែលនឹងរៀបចំឡើងនៅថ្ងៃទី ០៣ ខែសីហា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ៕
សូមចុច join link Telegram https://t.me/cngtvcambodia
ប្រភព: Ministry of Foreign Affairs and International Cooperation Cambodia