ធ្ងន់ករហើយ! បើស៊ើបអង្កេតរកឃើញ Kris Wu ដូចការចោទប្រកាន់អាចនឹងប្រឈមមុខនិង...
លោក Kris Wu ដែលជាតារាចម្រៀងដ៏មានប្រជាប្រិយម្នាក់ បានធ្វើរឿងមួយមិនទាន់ស្ងប់នៅក្នុងអារម្មណ៍របស់មហាជននៅឡើយទេ ជុំវិញរឿងក្ដីរបស់ Kris Wu ដែលមានការចោទប្រកាន់ពីបទរំលោភបំពានផ្លូវភេទទៅលើអតីតមិត្តស្រី និង
ក្មេងស្រីមិនទាន់គ្រប់អាយុជាច្រើននាក់ទៀត ដែលកាលពី ថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២១ កន្លងទៅលោកត្រូវបានប៉ូលីសក្រុង Beijing ឃាត់ខ្លួនទៅសួរចម្លើយរួចរាល់ហើយ។
ប៉ុន្តែនៅថ្មីៗនេះ មានមេធាវីជនជាតិចិនម្នាក់ បានចេញមុខមកបកស្រាយពីច្បាប់នៃការកាត់ទោសពីករណីរំលោភបំពានផ្លូវភេទក្នុងប្រទេស ដោយលោកបានឲ្យដឹងថាបើទោះបី Kris Wu មានសញ្ជាតិជាជនជាតិកាណាដាក៏ដោយ ប្រសិនបើប៉ូលីសរកឃើញលោកពិតជាបានប្រព្រិត្តអំពើរំលោភបំពានទៅលើក្មេងស្រីមិនទាន់គ្រប់អាយុពិតមែន លោក Kris Wu និងត្រូវទទួលទោសនៅប្រទេសចិន ហើយលោកអាចនិងជាប់ពន្ធធានាគាររហូតមួយជីវីតឯណោះ។
អ្នកគាំទ្រពិតជាមានការសោកស្ដាយនិង ខកចិត្តយ៉ាងខ្លាំងចំពោះបុរសសង្ហារម្នាក់នេះ ហើយពួកគេក៏បានទន្ទឹងចាំមើលការស៊ើបអង្កេតបន្តរបសប៉ូលីសពាក់ព័ន្ធផងដែរ ដោយអន្ទះសាចង់ដឹងពីរឿងសខ្មៅកាន់តែច្បាស់ក្នុងករណីខាងលើ។
សូមជម្រាបថា កម្មវិធីទូរទស្សន៍ ក្រុមហ៊ុននានា បានបញ្ចប់ការងារជាមួយលោក Kris Wu ដោយសាររឿងអាស្រូវរបស់លោក នេះបើយោងតាមរបាយការណ៍នៅក្នុងកាសែត Global Times ៕
សូមចុច join link Telegram https://t.me/cngtvcambodia