បាត់មុខយូរហើយ អេនឌី មកលើកនេះ កំសត់ខ្លាំង !
ប្រិយមិត្តប្រាកដជានៅចាំ តារាសម្ដែងលោក អេនឌី បន្ទាប់ពីបាត់មុខពីសិល្បៈអស់រយៈយ៉ាងយូរ ថ្មីៗនេះទើបបានចេញមកសាជាថ្មីទៀតជាមួយដៃគូរចាស់ គឺអ្នកនាង សឿ សុធារ៉ា ក្នុងបទចម្រៀងមួយបទដែលល្បីក្នុងខ្សែភាពយន្តកាលពីជាង១០ឆ្នាំមុន។
បទចម្រៀងនោះច្រៀងដោយ អ្នកនាង ឱក សុគន្ធកញ្ញា មានចំណងជើងថា " ស្នាមស្នេហ៍សមុទ្ររាម " ដែលល្បីព្រមគញនាជាមួយខ្សែរភាពយន្តភាគ ដែលមានចំណងជើងដូចគ្នា ។
លោកប្រាប់ថា លោកមិនទាន់មានផែនការធំណាមួយនោះទេក្នុងការងារសិល្បៈ។ ប៉ុន្តែកាលដែលប្រិយមិត្តបានឃើញនាពេលនេះ គឺដើម្បីកុំឲ្យប្រិយមិត្តភ្លេចពួកលោកដែលជាសិល្បកររៀមច្បងមួយរូប និងសង្ឃឹមថា ទាំងអស់គ្នាអាចទទួលយកបាន។
យ៉ាងណាមិញ ក្រោយវិលមកមានសកម្មភាពជាថ្មីជាមួយនឹងសិល្បៈ លោក អេនឌី បានលើកយកបទនេះមកច្រៀង និងសម្ដែងរួមជាមួយ សឿ សុធារ៉ា ។
ត្បិតថាលោក និង អ្នកនាង សឿ សុធារ៉ា បានឃ្លាតឆ្ងាយពីការសម្ដែងយូរឆ្នាំដូចគ្នា ប៉ុន្តែតាមរយៈបទនេះ ពួកគេនៅតែធ្វើបានល្អ ពោលគឺចូលតួដល់ក្នុងសាច់រឿងកម្សត់របស់គូសង្សារកម្សត់មួយគូ។ ដូច្នេះហើយ គេមើលឃើញថា តារាស្រីប្រុសមួយគូនេះ ទឹកភ្នែករហាម។
សូមទស្សនាវីដេអូខាងក្រោម៖
សូមចុច join Telegram https://t.me/cngtvcambodia