ចិនត្រៀមខ្លួនសហការជាមួយហូឡង់ដើម្បីស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ
ទីក្រុងឡាអេ៖ មន្ត្រីការបរទេសរបស់ចិនលោក វ៉ាង យី (Wang Yi) និងនាយករដ្ឋមន្ត្រីរបស់ហូឡង់ លោក ម៉ាក រូតេ (Mark Rutte) បានជួបពិភាក្សាកាលពីថ្ងៃពុធ អំពីបញ្ហាសេដ្ឋកិច្ចរបស់ពិភពលោកនៅពេលបច្ចុប្បន្ន។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានចិនស៊ីនហួរនៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២០។
ក្នុងជំនួបពិភាក្សានេះ លោក វ៉ាង យី មន្ត្រីការបរទេសចិនបាននិយាយថា មានឆន្ទៈក្នុងការបង្កើនកិច្ច សហប្រតិបត្តិការ ដែលផ្តល់ផលប្រយោជន៍រួមជាមួយប្រទេសហូឡង់ និងរួមចំណែកស្តារសេដ្ឋកិច្ច ពិភពលោកឡើងវិញ។ ប្រទេសទាំងពីរមានការទុកចិត្តគ្នា និងទំនាក់ទំនងយ៉ាងល្អទៀតផង។
មិនតែប៉ុណ្ណោះ មន្ត្រីការបរទេសចិន ក៏បានបន្ថែមថា ចិនពិតជាសប្បាយចិត្តដែលឃើញប្រទេសហូឡង់ដើរតួនាទីយ៉ាងសំខាន់ក្នុងសហភាពអឺរ៉ុប និងពិភពលោក៕
ចំណែកឯនាយករដ្ឋមន្ត្រីហូឡង់វិញ ក៏បានមើលឃើញ និងវាយតម្លៃពីសមិទ្ធិផលរបស់ប្រទេសចិនក្នុង អំឡុងវិបត្តិកូវីដ១៩ ហើយសង្ឃឹមថា នឹងអភិវឌ្ឍកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយប្រទេសចិនជុំវិញបញ្ហានេះ៕
សូមទស្សនាវីដេអូ៖