តិចស្តាយក្រោយអស់បានចូលរួមការតាំងពិព័រណ៌ឌីជីថលដ៍ធំបំផុតប្រចាំឆ្នាំ ២០២០ នៅកោះពេជ្រក្នុងប្រទេសកម្ពុជា
ការតាំងពិព័រណ៌បច្ចេកវិទ្យា Digital Cambodia គឺជាការតាំងពិព័រណ៌ពីបច្ចេកវិទ្យា និងការវិវឌ្ឍបច្ចេកវិទ្យានៃប្រទេសកម្ពុជា ហើយនៅឆ្នាំនេះការតាំងពិព័រណ៌ Digital Cambodia 2020 នឹងប្រព្រឹត្តទៅនាថ្ងៃទី ២០ ដល់ ២២ ខែមីនាខាងមុខនេះ ហើយអ្វីដែលកាន់តែប្លែកភ្នែកលើសពីឆ្នាំមុនៗដែលជាឆ្នាំដំបូងទៅទៀតនោះគឺមានការតាំងពិព័ណ៌ប្រមាណ ១៧០ ស្តង់និង មានវាគ្មិនជំនាញជាច្រើនមកពីបណ្តាក្រុមហ៊ុននានាមានទាំងក្នុងស្រុកនឹងក្រៅស្រុកថែមទៀតផង។

ក្រៅពីការតាំងពិព័រណ៌បច្ចេកវិទ្យាថ្មីៗពីអ្នកតាំងបង្ហាញនៅ Digital Cambodia ក៏មាននូវតំបន់ដ៏គួរឲ្យចាប់អារម្មណ៌ជាច្រើនដែលអនុញ្ញាតិឲ្យអ្នកចូលរួមទស្សនារៀនសូត្របន្ថែមនិងអាចស្វែងយល់ទាក់ទៅនឹងបច្ចេកវិទ្យាដែលសឹតតែមិនអាចខ្វះបាននៅលើទីផ្សារការងារ។
តំបន់ស៊ូនទាំងនោះមានដូចជា
STEM Zone ជាតំបន់ដែលដាក់បង្ហាញពីគម្រោងដែលទាក់ទងទៅនឹង វិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និង គណិតវិទ្យា (Science Technology Engineer and Mathematic) អោយទស្សនិកជនបានយល់ដឹងបន្ថែមពីការសិក្សាអប់រំតាមប្រព័ន្ធ STEM។
-Software Zone ជាតំបន់ដែលដាក់បង្ហាញពីការសរសេរកូជ និងយល់ដឹងពី Software
-Hardware Zone ជាតំបន់ដែលដាក់បង្ហាញពីឧបករណ៏បច្ចេកវិទ្យានិងបង្ហាញពីការប្រើប្រាស់វា
-Country Pavilion ជាតំបន់ដែលមានក្រុមហ៊ុនជាច្រើន និង Startups ពីប្រទេសជាង១០ប្រទេសមកដាក់តាំងបង្ហាញពីបច្ចេកវិទ្យាថ្មី និងចុងក្រោយរបស់ពួកគេ។
- Startup Zone
- Coding Zone
- Experience Zone
- Coworking Zone
- Banking Zone
- ISP/Telco Zone
- Online Content Zone
- Food Zone