ប្រធានបទ ៖ស្ងាត់ៗ! ក្រុមហ៊ុន Apple បង្កើត AI Chatbot ផ្ទាល់ខ្លួន
ថ្មីៗនេះ ក្រុមហ៊ុន Apple បានបង្កើត AI Chatbot ថ្មីដែលអាចបង្កើតគំរូភាសាជាច្រើនដែលហៅឈ្មោះថា "Ajax" ក៏ដូចជា chatbot មួយដែលមានមុខងារជាសេវាកម្ម chatbot ដែលត្រូវបានវិស្វករដាក់ឈ្មោះថា “ Apple GPT ” ។

Apple GPT បង្កើតឡើងដើម្បីប្រកួតប្រជែងជាមួយនឹង ChatGPT ហើយវាក៏ជាផ្នែកមួយនៃ AI ដែលអាចជួយដោះស្រាយរាល់សំនួរផ្សេងៗបានយ៉ាងលឿន នេះបើយោងតាមរបាយការណ៍របស់ Bloomberg បានចុះផ្សាយកាលពីថ្ងៃពុធម្សិលមិញនេះ ដែលដកស្រង់ពីប្រភពមួយដោយមិនបញ្ចេញឈ្មោះ។
គួររម្លឹកថា នៅក្នុង Apple GPT មានគំរូភាសាជាច្រើនជា chatbot ដែលបានបង្កើតឲ្យមានឆ្លាតវៃ ដូចជា ChatGPT របស់ OpenAI និង Bard របស់ Google ។ ទន្ទឹមនឹងនេះក្រុមហ៊ុន Microsoft ក៏បានចាប់ផ្តើមការដាក់ឲ្យដំណើរការ AI នៅលើ Bing ដើម្បីធ្វើការ search នៅដើមឆ្នាំនេះដែលប្រើប្រាស់ ChatGPT ផងដែរ៕
ប្រភព ៖ CNET