ការបាក់រអិលដីនៅមីយ៉ាន់ម៉ាបានសម្លាប់មនុស្សច្រើនជាង១០០នាក់

មីយ៉ាន់ម៉ា៖ មន្ត្រីជាច្រើនរូបនិយាយថា សាកសពយ៉ាងតិច១១៣នាក់ត្រូវបានគេរកឃើញបន្ទាប់ពីការ រអិលបាក់ដីនៅកន្លែងជីករ៉ែថ្មមួយនៅភាគខាងជើងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន BBC។

 
ការបាក់រអិលដីនៅមីយ៉ាន់ម៉ាបានសម្លាប់មនុស្សច្រើនជាង១០០នាក់

ក្រុមអ្នកជួយសង្រ្គោះនៅតែបន្តស្វែងរកមនុស្សដែលបាត់ខ្លួនជាច្រើននាក់ទៀតនៅក្នុងតំបន់ Hpakant នៃរដ្ឋ Kachin។ ពួកគេបាននិយាយថា រលកដីភក់ដែលបាក់ស្រុតដោយសារភ្លៀងខ្លាំងបានធ្លាក់ទៅលើអ្នកដែលកំពុងប្រមូលយករ៉ែថ្ម។

ក្រុមប៉ូលីសបានប្រាប់ឲ្យដឹងថា មនុស្សមួយចំនួនបានប្រឆាំងនឹងការព្រមានកាលពីថ្ងៃពុធដែលបានហាមមិនឲ្យអ្នកប្រមូលរ៉ែថ្មធ្វើការនៅតំបន់នោះបន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។

សូមបញ្ជាក់ផងដែរថា ប្រទេសមីយ៉ាន់ម៉ា គឺជាប្រភពរ៉ែថ្មធំជាងគេបំផុតនៅលើពិភពលោក ប៉ុន្តែវាក៏បានបង្កឲ្យមានគ្រោះថ្នាក់នានាដល់មនុស្សជាច្រើននាក់ផងដែរ៕

ប្រភព៖ BBC, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ