កូកាអ៊ីនជាង៧,៥តោនត្រូវបានរឹបអូសនៅប្រទេសកូឡុំប៊ី និងសហរដ្ឋអាមេរិក

ទីក្រុងបូហ្គូតា៖ រដ្ឋាភិបាលកូឡុំប៊ីបាននិយាយកាលពីថ្ងៃពុធថា កូឡុំប៊ី និងសហរដ្ឋអាមេរិករឹបអូសបាន កូកាអ៊ីនជាង៧,៥តោន ដែលមានតម្លៃ ២៨៦លានដុល្លារ នៅក្នុងប្រតិបត្តិការកងកម្លាំងយោធា។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០។

 
កូកាអ៊ីនជាង៧,៥តោនត្រូវបានរឹបអូសនៅប្រទេសកូឡុំប៊ី និងសហរដ្ឋអាមេរិក

រដ្ឋាភិបាលបានបន្ថែមថា គ្រឿងញៀនលាយបញ្ចូលគ្នាជាមួយនឹងផលិតផលសំណង់មួយ ហើយត្រូវបានដឹកជញ្ជូនរវាងកំពង់ផែកាតាណា និងប្រទេសប៉ាណាម៉ា។

គ្រឿងញៀនទាំងអស់នេះ ជាកម្មសិទ្ធិរបស់រចនាសម្ព័ន្ធជួញដូរគ្រឿងញៀនសហការជាមួយក្រុមប្រដាប់ អាវុធនៅឈូងសមុទ្រ ហើយត្រូវទទួលដោយក្រុមឧក្រិដ្ឋជនផ្សេងទៀតនៅអាមេរិកកណ្តាល និងអឺរ៉ុប។

សូមបញ្ជាក់ផងដែរថា ទោះបីជាមានការខិតខំប្រឹងប្រែងប្រឆាំងនឹងគ្រឿងញៀនរយៈពេលជាច្រើន
ទសវត្សក៏ដោយ ក៏កូឡុំប៊ីនៅតែជាកំពូលអ្នកផលិតកូកាអ៊ីនមួយក្នុងពិភពលោកដដែល៕

ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ