ម៉ាឡេស៊ីនឹងបើកសាលារៀនសារជាថ្មីនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០

ម៉ាឡេស៊ី៖ រដ្ឋមន្ត្រីក្រសួងអប់រំម៉ាឡេស៊ី លោក ម៉ូហ៍ រ៉ាដហ្សី ជីឌីន បាននិយាយកាលពីថ្ងៃពុធថា សិស្សានុសិស្សថ្នាក់បថមសិក្សា និងអនុវិទ្យាល័យនៅម៉ាឡេស៊ីនឹងវិលត្រឡប់ចូលរៀនវិញនៅថ្ងៃទី១៥ ខែកក្កដាខាងមុខនេះ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន CNA។

 
ម៉ាឡេស៊ីនឹងបើកសាលារៀនសារជាថ្មីនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០

រដ្ឋមន្ត្រីក្រសួងអប់រំក៏បានបន្ថែមថា សម្រាប់សិស្សថ្នាក់មធ្យមសិក្សាទម្រង់១ ដល់ទម្រង់៤ និងសិស្សថ្នាក់ទី៥ ដល់ទី៦ និងត្រឡប់ទៅសាលារៀននៅថ្ងៃទី១៥ ខែកក្កដា រីឯសិស្សថ្នាក់ទី១ ដល់ទីថ្នាក់ទី៤ នឹងត្រូវចូលរៀនវិញនៅថ្ងៃទី២២ ខែកក្កដា។

គួររម្លឹកផងដែរថា សាលារៀននៅប្រទេសម៉ាឡេស៊ីបានបិទចាប់តាំងពីពាក់កណ្តាលខែមីនា នៅពេលដែលគេអនុវត្តវិធានការទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ១៩ ដោយសិស្សានុសិស្សត្រូវរៀនតាមប្រព័ន្ធអនឡាញ៕

ប្រភព៖ CNA, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ