ចិនព្រមានថា អង់គ្លេសនឹងទទួលផលវិបាកក្នុងការលូកលាន់បញ្ហាទីក្រុងហុងកុង

សៀងហៃ៖ អ្នកនាំពាក្យស្ថានទូតចិនប្រចាំប្រទេសអង់គ្លេសបាននិយាយថា រដ្ឋាភិបាលចិននឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះសកម្មភាពជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ខ្លួនពីសំណាក់អង់គ្លេស។ បន្ទាប់ពីអង់គ្លេសបានប្រកាសថាខ្លួននឹងព្យួរសន្ធិសញ្ញាបត្យាប័នរបស់ខ្លួនជាមួយហុងកុង។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Reuters។

 
ចិនព្រមានថា អង់គ្លេសនឹងទទួលផលវិបាកក្នុងការលូកលាន់បញ្ហាទីក្រុងហុងកុង

អ្នកនាំពាក្យរូបនេះក៏បានបន្ថែមថា ចក្រភពអង់គ្លេសបានរំលោភបំពានច្បាប់អន្តរជាតិ និងបទដ្ឋាន ទំនាក់ទំនងអន្តរជាតិម្តងហើយម្តងទៀត ហើយបើសិនជាអង់គ្លេសត្រូវតែទទួលផលវិបាក បើនៅតែបន្តដើរផ្លូវខុសនេះតទៅទៀត។

សូមរម្លឹកផងដែរថា កាលពីថ្ងៃច័ន្ទកន្លងទៅ រដ្ឋាភិបាលអង់គ្លេសបានប្រកាសថា ខ្លួនអាចនឹងព្យួរសន្ធិ សញ្ញាស្តីពីការធ្វើបត្យាប័នជាមួយហុងកុង ខណៈទំនាក់ទំនងរវាងប្រទេសទាំងពីរនារយៈពេលចុងក្រោយនេះមានភាពតានតឹងកាន់តែខ្លាំងឡើង ជុំវិញច្បាប់សន្តិសុខជាតិថ្មី និងការដាក់បម្រាមលើបចេ្ចកវិទ្យា 5G របស់ក្រុមហ៊ុន Huawei របស់ចិនទៀតផង។

ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ