លោក ដូណាល់ ត្រាំ ស្តីបន្ទោសខ្លាំងៗទៅលើនាយករដ្ឋមន្ត្រីអុីស្រាអែល ជុំវិញការបន្តពង្រីកប្រតិបត្តិការយោធានៅលីបង់

របាយការណ៍ថ្មីមួយបានទម្លាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសម្តែងការមិនពេញចិត្ត និងបានស្តីបន្ទោសយ៉ាងខ្លាំងៗ ទៅលើនាយករដ្ឋមន្ត្រីអុីស្រាអែល លោក បេនហ្សាមីន ណេតានីយ៉ាហ៊ូ (Benjamin Netanyahu) ជុំវិញការបន្តពង្រីកប្រតិបត្តិការយោធា។

 
លោក ដូណាល់ ត្រាំ ស្តីបន្ទោសខ្លាំងៗទៅលើនាយករដ្ឋមន្ត្រីអុីស្រាអែល ជុំវិញការបន្តពង្រីកប្រតិបត្តិការយោធានៅលីបង់

ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកសង្កេតការណ៍ និងអ្នកវិភាគភូមិសាស្ត្រនយោបាយជាច្រើន នៅតែបង្ហាញការសង្ស័យ និងមិនសូវជឿជាក់ចំពោះព័ត៌មាននៃការរង្គោះរង្គើក្នុងទំនាក់ទំនងរវាងសម្ព័ន្ធមិត្តទាំងពីរនេះឡើយ។
យោងតាមការចុះផ្សាយរបស់ Al Jazeera ពាក្យចចាមអារ៉ាមស្តីពីការប៉ះទង្គិចពាក្យសម្តីគ្នារវាងមេដឹកនាំទាំងពីរ បានកើតឡើងបន្ទាប់ពី កងទ័ពអ៊ីស្រាអែលបានចូលជ្រៅទៅក្នុងទឹកដីលីបង់ ដែលធ្វើឱ្យប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែងការទូតរបស់រដ្ឋបាលលោក ត្រាំ ក្នុងការចរចាជាមួយអ៊ីរ៉ង់។ ប្រភពខ្លះបានលើកឡើងថា លោក ត្រាំ មានការខកចិត្តដែលទីក្រុងតេលអាវីវមិនបានធ្វើការសម្របសម្រួលឱ្យស្របតាមផែនការសន្តិភាពតំបន់របស់លោក។
ទោះជាយ៉ាងណាក៏ដោយ ក្តីមន្ទិលសង្ស័យ នៅតែកើតមាន ដោយក្រុមអ្នកវិភាគយល់ឃើញថា នេះ គ្រាន់តែជាយុទ្ធសាស្ត្រនយោបាយ ឬជា «ការសម្តែងល្ខោនការទូត» ដើម្បីកាត់បន្ថយសម្ពាធពីអន្តរជាតិ និងដើម្បីបង្ហាញទៅកាន់ពិភពលោក។ជាពិសេសភាគីអ៊ីរ៉ង់ និងហ៊េសបូឡា ថា សហរដ្ឋអាមេរិកកំពុងព្យាយាមឃាត់អ៊ីស្រាអែលកុំឲ្យវាយប្រហារលីបង់៕

ប្រភព៖Al Jazeera