អ៊ុយក្រែនវាយប្រហារដោយដ្រូនសម្លាប់មនុស្ស ៧នាក់នៅក្នុងទឹកដីរុស្ស៊ី

យោងតាមការចុះផ្សាយរបស់ Al Jazeera នៅថ្ងៃពុធ ទី៣ ខែមិថុនា ឆ្នាំ២០២៦នេះ ស្ថានភាពសង្គ្រាមរវាងអ៊ុយក្រែន និងរុស្ស៊ី បានឈានដល់ដំណាក់កាលតានតឹងនិងរីករាលដាលខ្លាំងឡើងវិញ បន្ទាប់ពីមានការវាយប្រហារដោយដ្រូន ពីសំណាក់កងកម្លាំងអ៊ុយក្រែន ទៅលើតំបន់ដែលគ្រប់គ្រងដោយកងទ័ពរុស្ស៊ី បណ្តាលឱ្យមនុស្សចំនួន ៧នាក់បានបាត់បង់ជីវិត។

 
អ៊ុយក្រែនវាយប្រហារដោយដ្រូនសម្លាប់មនុស្ស ៧នាក់នៅក្នុងទឹកដីរុស្ស៊ី

អាជ្ញាធររុស្ស៊ី បានប្រកាសថា ដ្រូនរបស់អ៊ុយក្រែនបានកំណត់គោលដៅវាយប្រហារចំទីតាំងជនស៊ីវិល និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដែលបង្កឱ្យមានការខូចខាតយ៉ាងដំណំ និងបាត់បង់ជីវិតមនុស្សភ្លាមៗនៅនឹងកន្លែង។ រុស្ស៊ីបានថ្កោលទោសសកម្មភាពទាំងនេះថាជា «ការវាយប្រហារលើជនស៊ីវិល» និងជាការបង្កើនជម្លោះឱ្យកាន់តែស្រួចស្រាល។
សូមជម្រាបថា ការវាយប្រហារដោយដ្រូននាពេលនេះ ត្រូវបានក្រុមអ្នកជំនាញយោធាមើលឃើញថា ជាយុទ្ធសាស្ត្រវាយបក និងឆ្លើយតបវិញរបស់ទីក្រុងគៀវ (Kyiv) ទៅលើខ្សែត្រៀមជួរមុខ និងតំបន់ភស្តុភារយុទ្ធសាស្ត្ររបស់រុស្ស៊ី បន្ទាប់ពីរុស្ស៊ីបានបង្កើនការទម្លាក់គ្រាប់បែក និងបាញ់កាំជ្រួចមីស៊ីលយ៉ាងចាស់ដៃមកលើរដ្ឋធានីរបស់អ៊ុយក្រែន នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ៕

ប្រភព៖Al Jazeera