ចក្រភពអង់គ្លេសកំពុងជៀសវាងការបិទប្រទេសពេញលេញដើម្បីបញ្ឈប់ភាពអត់ការងារធ្វើរបស់ប្រជាជនរាប់លាននាក់
ទីក្រុងឡុងដ៍៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានអង់គ្លេសបាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោក បូរីស ចនសុន (Boris Johnson) កំពុងស្វះស្វែងដើម្បីជៀសវាងការជាប់គាំងរបស់ប្រទេសជាតិ ដើម្បីបញ្ឈប់ភាពអត់ការងារធ្វើរបស់មនុស្សរាប់លាននាក់ដែលកំពុងកើនឡើង។
រដ្ឋមន្ត្រីក្រសួងបរិស្ថានក៏បានគូសបញ្ជាក់ថា លោកមិនដែលឃើញការព្យាករណាមួយ ដែលរំពឹងទុក ចំនួនអ្នកអត់ការងារដល់៤លាននាក់នោះទេ ប៉ុន្តែបច្ចុប្បន្នប្រជាជនអង់គ្លេសជាង៧សែននាក់ហើយ ដែលគ្មានការងារធ្វើ ហើយវានឹងប៉ះពាល់ដល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរជាក់ជាមិនខាន ដូច្នេះហើយទើបអង់គ្លេសមិនចង់បិទប្រទេសលក្ខណៈពេញលេញឡើយ។
យ៉ាងណាមិញ ចក្ខុវិស័យរបស់ការិយាល័យអង់គ្លេសទទួលខុសត្រូវខាងសេដ្ឋកិច្ចកណ្តាលបានមើលឃើញអត្រាអ្នកគ្មានការងារធ្វើនឹងកើនឡើងដល់ ៣,៥ លាននាក់នៅឆ្នាំក្រោយ ឬរហូតដល់៤លាននាក់ទៀតផង៕
សូមទស្សនាវីដេអូ៖
ប្រភព៖ Reuters, ប្រែសម្រួល៖ សុខ ច័ន្ទភារិទ្ធ