[Covid-19] កម្ពុជា! ករណីវិជ្ជមានវីរុសកូវីដ-១៩ថ្មី ០១ករណីបន្ថែមទៀតហើយ ខណ:មានអ្នកជាសះស្បើយ ២ករណី
ថ្ងៃនេះមានករណីវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ០១ករណី ខណ:មានអ្នកជាសះស្បើយ ២ករណី។ រីឯលទ្ធផលតេស្តអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៌០៣វិច្ឆិកា សូមអានសេចក្តីជូនព័ត៌មានខាងក្រោមនេះ៖
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ថា កម្ពុជាមានករណីឆ្លងកូវីដ-១៩ថ្មី ០១ករណី ខណ:មានករណីជាសះស្បើយ ២ករណីនៅថ្ងៃនេះ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយកើនចំនួន ២៩១នាក់នៃអ្នកវិជ្ជមានកូវីដ-១៩ សរុបមានចំនួន ៣០៣នាក់។
សូមជម្រាបថា ករណីជាសះស្បើយ ២ករណី គឺឯកឧត្តម សួស យ៉ារ៉ា អាយុ ៤៧ឆ្នាំ សមាជិករដ្ឋសភា មានអាសយដ្ឋាននៅរាជធានីភ្នំពេញ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍ ០៣វិចិ្ឆកា កន្លងមកនិង ស្រ្តីជនជាតិខ្មែរ អាយុ ៣១ឆ្នាំ មានអាសយដ្ឋានស្នាក់នៅស្រុកចិត្តបុរី ខេត្តក្រចេះ បានធ្វើដំណើរមកពីប្រទេសជប៉ុន បន្តជើងហោះហើរនៅប្រទេសកូរ៉េខាងត្បូង មកដល់កម្ពុជានៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ២០២០។
ចំពោះអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត មានចំនួន ១២នាក់។
គួរម្លឹកផងដែរថា កម្ពុជាបានរកឃើញករណីជំងឺកូវីដ-១៩ សរុបមានចំនួន ៣០៣នាក់ ក្នុងនោះមានស្រ្តី ៦១នាក់ និងបុរស ២៤២នាក់៕
ប្រភព: ក្រសួងសុខាភិបាល