អ្នកនាងសួស វីស្សា និយាយពាក្យទាំងនេះធ្វើឲ្យចាក់ដោតទៅដល់ក្រុមគ្រួសារ
នៅថ្ងៃទី ៨ ខែមេសា ឆ្នាំ២០២១ គឺជាថ្ងៃដែលអ្នកនាងសួស វីស្សា ជាសះស្បើយពីជំងឺកូវីដ១៩ ហើយក៏ជាថ្ងៃដែលអ្នកនាងរំពឹងទុកយូរមកហើយថាបានវិលត្រលប់ទៅជួបកូនស្រីសំណព្វចិត្តក៏ដូចជាក្រុមគ្រួសារផងដែរ។
អ្វីដែលធ្វើឲ្យអ្នកនាងបាននិយាយអំពីការសប្បាយចិត្តបំផុតគឺថា” ទីបំផុតថ្ងៃនេះខ្សែដែលបានហ៊ុមពទ្ធ័ផ្ទះរបស់ខ្ញុំអស់រយៈពេល17ថ្ងៃក៏ត្រូវបានដោះចេញ ក្រុមគ្រួសារខ្ញុំក៏មានសេរីភាព ខ្ញុំក៏បានជាសះស្បើយពីជំងឺCOVID-19 បានត្រឡប់មកផ្ទះវិញដែរ
នាងខ្ញុំសូមគោពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកពូ ឯកឧត្តម ជា ពិសី អភិបាលខណ្ឌ័ឫស្សីកែវ នឹងលោកស្រី សួស សូលីដា អភិបាលខណ្ឌ័រង និងមន្រ្តីពាក់ពន្ធ័ដែលបានចុះមកសួរសុខទុក្ខក្មួយនឹងក្រុមគ្រួសារ ថ្ងៃនេះខ្ញុំពិតជារីករាយណាស់ “
សូមរំលឹកថា តារាចម្រៀង សួស វីហ្សា បានទៅធ្វើតេស្តរកកូវីដ១៩ លើកទី១ នៅថ្ងៃទី៩ មីនា ជាមួយលទ្ធផលអវិជ្ជមាន និងលើកទី២ នៅថ្ងៃទី១៧ មីនា ក៏ទទួលលទ្ធផលអវិជ្ជមានដែរ ស្រាប់តែទៅធ្វើតេស្ដលើកទី៣ បង្ហាញថា វិជ្ជមានកូវីដ១៩ តែម្ដង ៕
ប្រភព: Facebook ផេកសួស វីស្សា