ក្រសួងសុខាភិបាលបន្តរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៧៨នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ៣៨នាក់
ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ ២០២១ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ១៧៨នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ៣៨នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ២២៩០ បើធៀបនឹងអ្នកមានវីរុសកូវីដ-១៩សរុប ៤៨៧៤នាក់។
សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ១៧៨នាក់ គឺមាន ០១នាក់ជាពលករធ្វើដំណើរមកពីប្រទេសថៃនិង ១៧៧នាក់ទៀតជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។
គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៤៨៧៤ករណី ក្នុងនោះមានអ្នកជំងឺ ២២៩០នាក់បានជាសះស្បើយ ស្របពេលដែលមានអ្នកជំងឺ ២៥៤៤នាក់កំពុងសម្រាកព្យាបាល និងមានមនុស្ស ៣៥នាក់បានស្លាប់ដោយសារជំងឺកូវីដ-១៩៕
សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ ៖
ប្រភព: ក្រសួងសុខាភិបាល