ថ្ងៃនេះរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៣១នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ៣១នាក់

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេក្តីប្រកាសព័ត៌មាននៅម៉ោង ៧:០០ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ ២០២១ថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៣១នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ៣១នាក់ ដែលធ្វើឲ្យចំនួនអ្នកជាសះស្បើយមានចំនួន ២៥៥៥នាក់ បើធៀបនឹងអ្នកមានវីរុសកូវីដ-១៩សរុប ៧៤៤៤នាក់។

 
ថ្ងៃនេះរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៤៣១នាក់ ខណ:មានអ្នកជាសះស្បើយចំនួន ៣១នាក់

សូមជម្រាបថា ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មីមានចំនួន ៤៣១នាក់ គឺមាន​០២​នាក់ជាអ្នកធ្វើដំណើរចូលមកកម្ពុជា(មិនមែនជាពលករមកពីប្រទេសថៃ) និង៤២៩នាក់គឺជាអ្នកដែលពាក់ព័ន្ធទៅនឹងព្រឹត្តការណ៍សហគមន៍ ២០កុម្ភ:។

គិតមកត្រឹមថ្ងៃនេះ ក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងវីរុសកូវីដ១៩សរុប ៧៤៤៤ករណី ក្នុងនោះមានអ្នកជំងឺ ២៥៥៥នាក់បានជាសះស្បើយ ស្របពេលដែលមានអ្នកជំងឺ ៤៨៣៥នាក់កំពុងសម្រាកព្យាបាល និងមានអ្នកស្លាប់ចំនួន ៤៩នាក់ដោយសារជំងឺកូវីដ-១៩៕

សូមចុចlink  Telegram Channel  CNGTV Cambodia ដើម្បីតាមដានព័ត៌មានប្រចាំថ្ងៃតាមរយៈ https://t.me/cngtvcambodia

សូមអានព័ត៌មានលម្អិតដូចខាងក្រោមនេះ​ ៖

 

ប្រភព: ក្រសួងសុខាភិបាល