ក្រសួងធនធានទឹក និងឧតុនិយម អំពាវនាវឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់
យោងតាមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី ៩-១៥ ខែមិថុនា ឆ្នាំ២០២១។
សូមចុច join link Telegram https://t.me/cngtvcambodia
ជាមួយគ្នានេះនៅថ្ងៃទី ៩-១២ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជានឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងប្រព័ន្ធសម្ពាធទាប។ ចំណែកនៅថ្ងៃទី១៣-១៥ ខែមិថុនា ឆ្នាំ២០២១ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីខ្យល់មូសុងនិរតីខ្លាំង និងជ្រលងនៃកូនព្យុះឈ្មោះ កូហ្គូម៉ា លើកទី៤ TS KOGUMA 2104។
ស្ថានភាពបែបនេះនឹងធ្វើឲ្យ បណ្តាលខេត្តនៅតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា មានភ្លៀងផ្គរ រន្ទះ ផ្លេកបន្ទោរ ពីបង្គួរទៅច្រើន ជាមួយនិងខ្យល់កន្រ្តាក់ខ្លាំង។
អាស្រ័យដូចបានជម្រាប សូមសាធារណជនជ្រាបជាព័ត៌មាន ជាពិសេសប្រជានេសាទ និងអ្នកដំណើរសមុទ្រ សូមប្រុងប្រយ័ត្នខ្ពស់ចំពោះបាតុភូតភ្លៀង ផ្គររន្ទះ ខ្យល់បក់បោកខ្លាំង និងរលកសមុទ្រខ្ពស់៕
ប្រភព: ក្រសួងធនធានទឹក និងឧតុនិយម