ស្ទើរមិនជឿរ! វ័យ៥០ តែតារាស្រីជើងចាស់ម្នាក់នេះនៅតែ...
តារាកូរ៉េស្រីជើងចាស់ Park Joo Mi បានទាក់ទាញការចាប់អារម្មណ៍ពីមហាជនយ៉ាងខ្លាំងដោយសារតែដើរតួជា Sa Pi Young in Love នៅក្នុងខ្សែភាពយន្ត (Married And Divorce) ។ នៅក្នុងខ្សែភាពយន្តដើរតួអាយុ ៤០ឆ្នាំ ប៉ុន្តែនៅក្នុងជីវិតពិតតារាសម្តែងរូបនេះមានអាយុប្រហែល ៥០ឆ្នាំទៅហើយ ។
គួរបញ្ជាក់ផងដែរថា Park Joo Mi កើតនៅឆ្នាំ ១៩៧២ បើគិតមកដលពេលនេះគឺ ៤៩ ជិត៥០ ឆ្នាំ តាមការគណនារបស់ជនជាតិកូរ៉េ។ ទោះជាយ៉ាងណាការបង្ហាញខ្លួនរបស់តារាស្រីវ័យសម្រស់ក្មេងរូបនេះបាន ធ្វើឲ្យមនុស្សជាច្រើនយល់ច្រឡំថានាងទើបតែមានអាយុជាង ៣០ ឆ្នាំប៉ុណ្ណោះ ដោយ Park Joo Mi ត្រូវបានចុះបញ្ជីជានារីស្រស់ស្អាតវ័យក្មេងម្នាក់នៃកម្មវិធីសម្តែងកូរ៉េ។
យ៉ាងណាមិញ តារាស្រីសាច់ចាំរូបនេះ ក៏បាននិយាយអំពីអាថ៌កំបាំងសម្រស់ក្នុងការរក្សាសម្រស់ដោយ នាងផ្តោតលើការសម្អាតគ្រឿងសម្អាងនិងភាពកខ្វក់នៅលើស្បែកដោយកំណត់ការប៉ះមុខរបស់នាង។ លើសពីនេះតារាសម្តែងរូបនេះបានប្រើក្រែមលាបភ្នែកតែមួយមុខប៉ុណ្ណោះ សម្រាប់មុខទាំងមូលជំនួសឱ្យការបែងចែកក្រែមដោយឡែកពីគ្នាសម្រាប់តំបន់ស្បែកនីមួយៗ នៅពេលចូលរួមកម្មវិធីទូរទស្សន៍តារាវ័យ ៤៩ ឆ្នាំរូបនេះ ក៏បានសារភាពថាបានចាក់ថ្នាំ botox នៅតំបន់ចន្លោះចិញ្ចើមដើម្បីកំណត់ភាពជ្រីវជ្រួញផងដែរ។
ក្រៅពីមុខដ៏ស្រស់ស្អាតរបស់នាង ចំណែកឯរាងកាយដែលពោរពេញដោយភាពទាក់ទាញរបស់តារាស្រីរូបនេះ ក៏ធ្វើឱ្យមនុស្សជាច្រើនពិបាកជឿថានាងគឺជាម្តាយរបស់កូនប្រុសពីរនាក់ដែលមានអាយុប្រហែល ២០ ឆ្នាំទៅហើយ៕
សូមចុច join Telegram https://t.me/cngtvcambodia